ព័ត៌មានជាតិ

រថយន្តព្រុសព្រលះម៉ូតូម៉ាកM ដាច់ជាពីរធ្វើឲ្យម្ចាស់ស្លាប់និងកន្លែង…

បន្ទាយមានជ័យ:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្មករសំណង់ម្នាក់បានស្លាប់ ដោយសាររថយន្តព្រុសបុក នៅវេលាម៉ោង៩យប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅចម្ងាយប្រមាណជាង ២៥០ម៉ែត្រ ពីទីតាំងអាវុធហត្ថក្រុងប៉ោយប៉ែត តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ម្តាយជនរងគ្រោះប្រាប់ថា ជនរងគ្រោះជាកម្មករសំណង់មានឈ្មោះ ខ្មាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
សេចក្ដីរាយការពីរកន្លែងកើតហេតុថា មុនកើតហេតុរថយន្តព្រុស ពណ៌ ស ពាក់ស្លាកលេខ បន្ទាយមានជ័យ A2.9222 បើកបរក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូម៉ាកM បើកបរក្នុងទិសដៅលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតមកបុកម៉ូតូ បណ្ដាលឲ្យដាច់ជាពីរប៉ើងចូលប្រឡាយ ធ្វើឲ្យម្ចាស់ម៉ូតូបាត់បង់ជីវិត រីឯរថយន្តខូចខាតផ្នែកខាងមុខកង់ខាងឆ្វេង ក្រោយកើតហេតុម្ចាស់រថយន្តព្រុសបិទសាប៊ូរត់គេចខ្លួនបាត់ បន្សល់រថយន្តកន្លែងកើតហេតុ។ ក្រោយពេលកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ ភ្លាមៗនោះគេឃើញសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ក្រុងប៉ោយប៉ែត ចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងធ្វើកំណត់ហេតុរូច ប្រគល់សពជនរងគ្រោះជូនសាច់ញ្ញាតិ ធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ ត្រូវកម្លាំងនគរបាលស្ទួចយកមករក្សាទុក កន្លែងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់