បាត់ដំបងៈ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិសាស្រ្តស្រុកបវេល ខេត្តបាត់ដំបង មានករណីបុរសម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួន ពេលនេះសមត្ថកិច្ចរកសាច់ញ្ញាតិ ឃើញហើយ។
ជនរងគ្រោះឈ្មោះ សៀន ប្រុញ ហៅចត ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ប្រពន្ធឈ្មោះ គង់ សុឃីម អាយុ ៣៦ ឆ្នាំ ។
ដំណើរឿង៖ មុនពេលកើតហេតុ ទាំងពីរនាក់ប្តីប្រពន្ធបានទៅធ្វើការនៅប្រទេសថៃអស់រយៈពេលជាយូរ ក្រោយមកជនរងគ្រោះមានអាការខុសប្លែកពី ដោយការរវើរវាយឬមានអាការភ័យ ខ្លាចជាប់ជាប្រចាំ ឃើញបែបនេះស្តី្រជាប្រពន្ធបាននាំប្តីមកកាន់លំនៅដ្ឋានឯខេត្តបន្ទាយមានជ័យវិញ ក្នុងគោលបំណងនាំទៅរកការព្យាបាលអាការជម្ងឺរបស់ប្តី ប៉ុន្តែធ្វើដំណើរមិនទាន់ដល់លំនៅដ្ឋានផង ជនរងគ្រោះក៏បើកទ្វាររថយន្តរួចគេចខ្លួនបាត់ទៅ ពេលនោះប្រពន្ធនិងក្រុមគ្រួសារ ស្វះស្វែងរកដែរតែរកមិនឃើញសោះ រហូតដល់យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ទើប ទទួលដំណឹងពីការស្វែងរកអត្តសញ្ញាណដោយសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង អំពីបុរសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួននារសៀលថ្ងៃទី២៩ ក្នុងស្រុកបវេល ខេត្តបាត់ដំបង ហើយពិនិត្យមើលរូបភាពនោះទើបដឹងថា ជនរងគ្រោះខាងលើគឺជាសាច់ញ្ញាតិរបស់ខ្លួន។
បច្ចុប្បន្ន សពត្រូវសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់