ព័ត៌មានជាតិ

កូនស្រី​ទាហាន​ប្រតិបត្តិការ​សឹក​រង​ម្នាក់​ស្លាប់​ហើយ​រស់​ឡើង​វិញ​បង្ក​ភាព​ភ្ញាកផ្អើល​នៅ​ពេញ​ស្រុក​អន្លង់វែង

​ឧត្តរមានជ័យ​៖ ស្ត្រី​ម្នាក់​ស្លាប់​ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើ​ពិធី​បុណ្យ​តាម​ប្រពៃណី ស្រាប់តែ​ដល់​ពេល​រសៀល​ម៉ោង​ប្រហែល​៣​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា​ឆ្នាំ​២០១៥​មាន​ការភ្ញាក់ផ្អើល​ថា នាង​នៅ​មាន​ដង្ហើម​និង​សាច់​នៅក្តៅ បែកញើស​ក្បាល​នៅឡើយ ដោយ​មតិ​ខ្លះ​សន្និដ្ឋានថា នាង​នៅ​រស់​នោះទេ ដែល​ការស្លាប់​ហើយ​រស់​ឡើង​វិញ​នេះ បង្ក​ការភ្ញាក់ផ្អើល​នៅ​ពេញ​ស្រុក​អន្លង់វែង​។​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​១០​ថ្ងៃទី​១​ខែ​ឧសភា​ឆ្នាំ​២០១៥​ឪពុក​ឈ្មោះ​ភូ​ក ភ​ន់ ជា​ទាហាន​ប្រតិបត្តិការ​សឹក​រង​ស្រុក​អន្លង់វែង បាន​ទិញ​សាច់​ឆ្លុស​ប្រហែល​២​គីឡូក្រាម​យក​ទៅឲ្យ​កូនស្រី​ហូប​នៅ​ចំការ​ស្វាយ ហើយ​បាន​រយះពេល​១​ម៉ោង​ក្រោយមក​ក៏​មាន​បញ្ហា​ស្ពឹក​ដៃ​ខាងឆ្វេង​រហូតមកដល់​ម៉ោង​១២ ថ្ងៃ ខែ ឆ្នាំ ដដែល ប្តី​ឃើញ​សភាព​មិន​ស្រួល​ក៏​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ដើម្បី​ជួយសង្គ្រោះ​នៅពេលនោះ គ្រូរ​ពេទ្យ​ថា ចាក់​ថ្នាំ​មិន​ចូល ហើយក៏​បាន​ដឹក​យក​មក​ផ្ទះ​វិញ ហើយ​បងប្អូន​ក្រុមគ្រួសារ​បាន​រក​គ្រូរ​ខ្មែរ​មើល នៅពេល​នោះ​គ្រូរ​ខ្មែរ​បាន​ថា ត្រូវផោះ​គេ រួច​ហើយ​ខុសមាត់​ខុស ក ផង​។​ប្រភព​ព័ត៌មាន​បាន​បន្តទៀតថា នៅពេល​បច្ចុប្បន្ន បងប្អូន​ក្រុម​គ្រួសារ​នៅតែ​មិន​អស់ចិត្ត ពីព្រោះ​នាង ឈ្មោះ​ភូ​ក ភឿន ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ សាច់ឈាម​នៅក្តៅ នៅឡើយ​។​ទោះបី​យ៉ាងណា​យើង​នៅ​មិនទាន់​ដឹង​ពី​លទ្ធផល​ចុងក្រោយ​តើ​នាង​អាច​រស់រាន​មានជីវិត​ជាធម្មតា​ឡើងវិញ​ឬ​យ៉ាងណា​នោះទេ រហូតមកដល់​វេលា​ម៉ោង​១២​និង​៨​នាទី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ​។ រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៥ ព្រឹក​មិញ​នេះ ទើប​បងប្អូន​ក្រុម​គ្រួសារ​និង​ឪពុក​ម្តាយ អស់ចិត្ត​បន្ទាប់ពី​ស្ត្រី​ជា​កូន​ស៊ីសាច់​ឆ្លុស​ហើយ​ត្រូវ​ទាស់​ស្លាប់​ក៏​ប៉ុន្តែ​ដៃជើង​នៅ​ទុន​.​ហើយ​នៅក្តៅ​នោះ ហើយ​បងប្អូន​ក្រុម​គ្រួសារ​មិន​អស់​ចិត្ត​ខិតខំ​រក​គ្រូរ​មើល​ត្រូវធ្វើ​នេះ​ត្រូវ​ធ្វើ​នោះ​នៅតែ​មិន​រស់​ដូច​បំណង កាលពី​ថ្ងៃ​ទី​១​ឧសភា​នោះ​ហើយ​នៅ​ពេល​ព្រឹក​មិញ​នេះ ដោយ​មាន​ការ​ធុំក្លិន​ស្អុយ​ពី​ខ្លួន​សាកសព​ទៅហើយ ហើយ​បងប្អូន​ក្រុមគ្រួសារ​និង​ឪពុក​ម្តាយ​សំរាច​បូរ​ជា នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៥៕​
IMG_57192

មតិយោបល់