ព័ត៌មានជាតិ

Breaking News៖ ប្រធានាធិបតីហៃទី Jovenel Moise ត្រូវបានគេធ្វើឃាដ

 

BBC៖ ប្រធានាធិបតីនៃប្រទេសហៃទីលោក Jovenel Moisត្រូវបានគេធ្វើឃាតនៅក្នុងផ្ទះឯកជនរបស់លោកកាលពីព្រឹកថ្ងៃពុធនេះ។សេចក្តីប្រកាសជាផ្លូវការដែលត្រូវបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីស្តីទីលោក Claude Josepនិងបានបញ្ជាក់ថាក្រុមដែលមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយបានលបឆ្មក់ចូលផ្ទះរបស់លោកប្រធានាធិបតីនៅវេលាម៉ោងប្រមាណជា១ ព្រលឹម។ប្រធានាធិបតីហៃទីបានស្លាប់នៅនឹងកន្លែងខណៈដែលភរិយារបស់គាត់ត្រូវបានទទួលរងរបួសនិងកំពុងបញ្ជូនទៅព្យាបាលរួចហើយផងដែរ៕

មតិយោបល់