បន្ទាយមានជ័យ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ជនសង្ស័យ៦នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីពួកគេបានធ្វើសកម្មភាពពួនស្ទាក់ វាយ កាប់ លើពលរដ្ឋរងគ្រោះចំនួន៣នាក់ កំពុងជិះម៉ូតូលើផ្លូវជាតិលេខ៥ ក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃអង្គារ វេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣កន្លងទៅ។
អនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តម សេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បើកការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ដកហូតបាន ម៉ូតូ១គ្រឿង ដាវសាម៉ូរ៉ៃ១ដើម យកមកសួនាំ។
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យ ៤នាក់ត្រូវបានឃាត់ខ្លួន នៅក្នុងក្រុងប៉ោយប៉ែត និងជនសង្ស័យ២នាក់ទៀត ឃាត់ខ្លួននៅក្នុងស្រុកអូរជ្រ ជនសង្ស័យ០៦នាក់ដែលត្រូវឃាត់ខ្លួនមាន១.ឈ្មោះ ជិន ចក់ ភេទប្រុសអាយុ១៧ឆ្នាំ ២.ឈ្មោះ សុះ ដារី ភេទប្រុសអាយុ២៣ឆ្នាំ ៣.ឈ្មោះ ផាត សុភិន ភេទប្រុសអាយុ១៧ឆ្នាំ ៤.ឈ្មោះ ថា បញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ ៥.ឈ្មោះ វង់ សាវន ភេទប្រុសអាយុ១៦ឆ្នាំ ៦.ឈ្មោះ មើយ ស៊ីម៉េង ភេទប្រុសអាយុ១៧ឆ្នាំ ដែលស្នាក់នៅភូមិសង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះថា៖ យោងបណ្តឹងជនរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង៩,៣០នាទីយប់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នៅតាមផ្លូវជាតិលេខ៥ចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានជនសង្ស័យ១ក្រុមមានគ្នា៦នាក់ជិៈម៉ូតូ២គ្រឿងមានកាំបិតបានធ្វើសកម្មភាពជិៈម៉ូតូតាមហើយធាក់ម៉ូតូជនរងគ្រោះបណ្តាលហើយកាប់យកម៉ូតូ១គ្រឿងទៅបាត់ជនរងគ្រោះ៣នាក់មាន១.ឈ្មោះ ដៀប បញ្ញា ភេទប្រុសអាយុ១៦ឆ្នាំ ២.ឈ្មោះ វ័ន រ៉ាយុក ភេទប្រុសអាយុ១៦ឆ្នាំ ៣.ឈ្មោះ ឆន សុវណ្ណថៃ ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិសែសិន សង្កាត់អូរអំពិល ក្រុងសិរីសោភ័ណ។
នៅចំពោះមុខសមត្ថកិច្ចសួនាំជនសង្ស័យ០៦នាក់ បានសារភាពថា ពួកគេពិតជាបាន ធ្វើសកម្មភាពស្ទាក់វាយនិងកាប់យកម៉ូតូពីពលរដ្ឋរងគ្រោះទាំង៣នាក់ខាងលើប្រាកដមែន។ បច្ចប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីសួនាំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕
មតិយោបល់