ភ្នំពេញៈ ក្រុមហ៊ុន ភ្នំពេញដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី (PPDE) ជាក្រុមហ៊ុនមួយ ដែលបានទទួលអាជ្ញាប័ណ្ណ ឧបករណ៍និស្សន្ទជា “សមភាគីកណ្តាល” ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងគណៈកម្មការ មូលបត្រកម្ពុជា (គ. ម. ក.) និងជាទីផ្សារ ទីពីរបន្ទាប់ពីផ្សារមូលបត្រ កម្ពុជា បានចាប់ផ្តើមដំណើរការ ជាផ្លូវការជាផ្លូវការ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ។ PPDE ជាក្រុមហ៊ុនដែលផ្តល់នូវសេវាកម្មជួញដូរ ឧបករណ៍និស្សន្ទ អេឡិចត្រូនិច នៅកម្ពុជា និងប្រទេសដទៃទៀត ជាច្រើន ដើម្បីធ្វើឲ្យការជួញ ដូរឧបករណ៍និស្សន្ទ នៅកម្ពុជាក្លាយជា វិស័យថ្មីមួយ និងឈានទៅដល់ ស្តង់ដារអន្តរជាតិ ដែលនឹងមិនត្រឹមតែ ជួយអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា បច្ចុប្បន្ន ថែមទាំងបញ្ចូលទៅ ជាការជួញដូរហិរញ្ញវត្ថុជាសកល។
លោក Yang Chen ដែលជានាយកប្រតិបត្តិនៃ PPDE បានមានប្រសាសន៍ ថាកម្ពុជា គឺជាចំនុចចាប់ផ្តើម ដើម្បី ឈានចូលទៅទីផ្សារ ហិរញ្ញវត្ថុអន្តរជាតិ និង ទស្សនវិស័យអភិវឌ្ឍន៍ ប្រកបដោយសុទិដ្ឋិនិយម។ លោកជឿជាក់ថា ក្រុមហ៊ុនរបស់លោកនឹង ធ្វើឲ្យទីផ្សារហិរញ្ញវត្ថុកម្ពុជា អាចបំពេញតាមតំរូវការ ប្រតិបត្តិការណ៍ ស្តង់ដារអន្តរជាតិ។ លោកបន្តថា បច្ចុប្បន្នកម្ពុជា នៅមិនទាន់មានការកម្រិត ការផ្ទេររូបិយប័ណ្ណអន្តរជាតិ និង មានការប្រើប្រាស់ ប្រាក់ដុល្លារអាមេរិក ជាឧបករណ៍ក្នុងការចំនាយសំខាន់ៗ នៅឡើយទេ ដូច្នេះការអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុ គឺល្អប្រសើរណាស់ បើប្រៀបធៀបទៅនឹង ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដទៃទៀត។ ឆ្លងតាមការត្រួតពិនិត្យ និងពិចារណា យ៉ាងម៉ត់ចត់ PPDE ត្រូវបានបង្កើតឡើង នៅទីនេះដើម្បី នាំមកនូវប្រតិបត្តិការ ជួញដូរឧបករណ៍ និស្សន្ទស្តង់ដារ អន្តរជាតិដល់កម្ពុជា។
យកប្រតិបត្តិរូបនេះ បានបញ្ជាក់ថា ភ្នំពេញដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី (PPDE) នឹងក្លាយជាក្រុមហ៊ុន ជួញដូរឧបករណ៍ និស្សន្ទដំបូង ដែលបានទទួល អាជ្ញាប័ណ្ណ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានផលិតផល ហិរញ្ញវត្ថុជាច្រើន រួមមានមាស ប្រាក់ រូបិយប័ណ្ណអន្តរជាតិ និង ផលិតផលហិរញ្ញវត្ថុ ដទៃទៀត ជាច្រើន។ PPDE អាចផ្តល់ជូនអតិថិជន នូវសេវាកម្ម ជួញដូរឧបករណ៍ និស្សន្ទអេឡិចត្រូនិច ដែលមានស្ថេរភាព សុវត្ថិភាព ទំនុកចិត្ត និង ទំនើប។ ការិយាល័យស្ថិតនៅ ទីប្រជុំជនសេដ្ឋកិច្ច រីកចំរើន និងបំពាក់ដោយឧបករណ៍ បច្ចេកវិទ្យាទំនើប អាចផ្តល់ជូន នូវសេវាកម្មជួញដូរ ហិរញ្ញវត្ថុអេឡិចត្រូនិច ដែលមានលក្ខណៈជាអាជីព៕
មតិយោបល់