ភ្នំពេញៈ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៥និង១០នាទីល្ងាច មានករណីស្រ្តីម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ក្នុងបន្ទប់ទឹក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ រឿន ធី ភេទស្រី អាយុ ៣៧ឆ្នាំ កំពុងពពោះកូនក្នុងផ្ទៃ ៤ខែ ស្រុកកំណើតនៅភូមិព្រែកក្របៅ១ ឃុំអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្តីឈ្មោះ រឿង សារីម អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ រាយខ្សែរឡូចូលទៅក្នុងបន្ទប់ទឹក ដើម្បីសាកថ្មទូរស័ព្ទមើលរឿងភាគ និងបោកខោអាវ បណ្ដាលឲ្យឆក់ស្លាប់តែម្ដង។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យ បញ្ជាក់ថា ជនរងគ្រោះពិតត្រូវចរន្តអគ្គិសនីស្លាប់ប្រាកដមែន រួចក៏ប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕


មតិយោបល់