ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកបើកបុកបុរសម្នាក់ ដាច់ដៃស្លាប់មួយរំពេច

ពោធិ៍សាត់: បុរសសតិមិនសូវគ្រប់ម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយ បណ្ដាលឲ្យបែកក្បាល ដាច់ជើង ស្លាប់យ៉ាងអាណោចអាធ័ម។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ១៥២ និង១៥៣ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជរងគ្រោះមានឈ្មោះ ជូ សៀម ភេទប្រុស អាយុ៥២ឆ្នាំ មានប្រពន្ធឈ្មោះ ឡឹត ស៊ើន មានកូនស្រី៥នាក់ រស់នៅក្នុងកើតហេតុ។ តាមការបញ្ជាក់ពីប្រពន្ធបានឲ្យដឹងថា ប្តីរបស់មានជំងឺសរសៃប្រសាទយូរមកហើយ៕

photo_2016-08-27_08-21-19

photo_2016-08-27_08-21-15

photo_2016-08-27_08-21-17

មតិយោបល់