ព័ត៌មានជាតិ

រមៀលឈើសង្កត់បុរសម្នាក់ស្លាប់

ពោធិ៍សាត់: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីឈើបានរមៀលសង្កត់កាលពីម៉ោង០៧និង១០នាទីព្រឹកថ្ងៃទី២៦ខែសីហា ឆ្នាំ២០១៦ នៅចំណុចថ្មយ៉ន ស្ថិតនៅភូមិក្សេត្របុរី ឃុំសន្ត្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ជឿន ចាប់ថាវ ហៅបារាំង ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

ប្រភពពីកន្លែងកើហេតុបានឲ្យដឹងថា មុនដំបូងជនរងគ្រោះទៅអង្គុយមើលគេរៀបចំខាដើមរាជកុលទំហំ 1.40ម៉ែត្រ ប្រវែង៣ម៉ែត្រ នៅលើច្រាំងចំណោត បណ្តាលឲ្យរមៀលធ្លាក់មកសង្កត់ជនរងគ្រោះស្លាប់នៅកន្លែង៕

ឈើសង្កត់ (1)

ឈើសង្កត់ (2)

មតិយោបល់