ព័ត៌មានជាតិ

ករណីបើករថយន្តក្រឡាប់ខ្លួនឯងបណ្តាលអោយ ស្លាប់បុរសម្នាក់ នៅស្រុកថ្មបាំង…

កោះកុង:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលបានអោយដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង៤០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបេីកចុះចំណោតលឿន បណ្តាលអោយធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង នៅចំណុចអង់តែនទី២
ផ្លូវចូលវ៉ារីអគី្គសនីស្ទឹងកែប ស្ថិតក្នុងភូមិគគីជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង
បណ្តាលអោយស្លាប់អ្នកបេីកបរ ០១នាក់ ។នគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះប៉ែត បឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិអន្លង់ខ្សាន ឃុំព្រែកក្តី ស្រុកកោះធំ ខេត្តកណ្តាល បានស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពឬស្សីជ្រុំ ស្រុកថ្មបាំង ។
រថយន្តម៉ាក Hino ពណ៌បៃតង លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-7118 ។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត ៕

មតិយោបល់