គ្រាន់តែរាំឌឺដងដាក់គ្នាក្នុងក្លឹបសោះជនសង្ស័យយកកាំបិតកាប់ទៅជនរងគ្រោះបណ្តាលអោយរងរបួស…
បាត់ដំបង:ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង មានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ២៣:៣៨ នាទី ស្ថិតនៅក្នុងភូមិរំចេក៥ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ដោយប្រេីប្រាស់កាំបិតខ្វែវ ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន ០៤ នាក់ មកកាន់ស្នងការដ្ឋាន ។1️⃣ ឈ្មោះ ហាំម៉ាត់ យ៉ាព្រី ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។
2️⃣ ឈ្មោះ ញឹម សារត្ន័ ហៅ សត់ ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
3️⃣ ឈ្មោះ ហឿន កុសល ហៅ ឆេះ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
4️⃣ ឈ្មោះ ឆេង សុថន់ ហៅ វុធ ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិ អណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
កាលពីថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ០២:៤០ នាទី នៅចំណុចមុខវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ( សាលាតិចណូ ) ក្រុមជនសង្ស័យខាងលេី បានធ្វេីសកម្មភាព ប្រេីប្រាស់កាំបិតខ្វែវកាប់ទៅលេីជនរងគ្រោះ ចំនួន ០២ នាក់
1️⃣ ឈ្មោះ រាត្រី សូរិយា ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិព្រែកអំពរ ឃុំអណ្តេីកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស ដាច់សរសៃកែងជេីងខាងឆ្វេង មុតរយះចង្កេះពីក្រោយប្រវែង ០២ សង់ទីម៉ែត្រ ចេញឈាម និងដាច់ម្រាមដៃចង្អុលខាងឆ្វេង ។
2️⃣ ឈ្មោះ ស៊ីថា ពុទ្ធារ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យខូចខាតម៉ូតូ ជនរងគ្រោះខូចខាតស្តុបខាងក្រោយ នឹង ស្លាកលេខ ។
មូលហេតុដែលបណ្តាលមកពី ក្រុមទាំង០២ នេះ បានរាំឌឺដងដាក់គ្នានៅក្នុងក្លឹប។
វត្ថុតាងដកហូតរួមមាន ៖
- ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៤ ពណ៌ខ្មៅ ចំនួន ០២ គ្រឿង ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។
មតិយោបល់