ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កុំកុំ អាចនឹង​​ក្លាយជា​តួ James Bond 007

ហុងកុង​៖ ​តារាសម្តែង​ចិនហុងកុង លោក Donnie Yen ហៅថា កុំកុំ អាចនឹង​​សម្តែង​ជាតួ James Bond ឬ រឿង​ភ្នាក់ងារសម្ងាត់​ ០០៧ ចិន​ជា​លើកដំបូង ។​​
បើតាមប្រភពព័ត៌មាន ដែលរាយការណ៍ពីផលិតករ ហូលីវ៉ូត ប្រាប់ដល់សារព័ត៌មាន The Star ឲ្យដឹងថា “អ្នកផលិត​រឿង James Bond 007 ទី ៧ នេះ បានរកឃើញ​តារាសម្តែង​ដែលសម​នឹង​ដើរ​តួ​ក្នុងរឿងនេះ នោះគឺជា Donnie Yen ហៅថា កុំកុំ “។​
2014-04-19_155153
ទន្ទឹមជាមួយនឹងគ្នានេះដែរ ព័ត៌មាន​ចចាម​អារាមដែលបែកធ្លាយ ផ្សាយ​ដោយគេហទំព័រ​ Mediamass នោះ ត្រូវបានចេញមុខបកស្រាយដោយ តារាសម្តែងល្បីឈ្មោះ ហៅកុំកុំ ដោយលោកបាន​តបវិញថា គ្រាន់តែ​ជាព័ត៌មាន​ បំផ្លើសតែប៉ុណ្ណោះ វា​មិនមែនជារឿងពិតនោះទេ​​។​

នៅពេលដែលសួរ បើសិនវា​ក្លាយជាការពិត​តើលោកគិតយ៉ាងណា ? កុំកុំ បានសើច រួចតបវិញថា វា​ល្អដែរ ហើយសង្ឈឹមថា ដូចនឹងទៅនឹងពាក្យចចាមអារាមទៅចុះ ដែល​អាច​នឹង​ធ្វើ​ឲ្យទីផ្សារ​ឧស្សាហកម្ម​កម្សាន្ត​ចិន កាន់តែបោះជំហានទៅមុខ ជាបន្តលើឆាក​អន្តរជាតិ​។​
សូម​បញ្ជាក់ផងដែរដា មុននេះ បន្តិច កុំកុំ ទើបតែ​ចេញរឿងមួយ ក្រោមចំណងជើង “The Monkey King” ដែល​ទទួលបានការគាំទ្រ​មិនតិចនោះទេ ក្នុងទីផ្សារឧស្សាហកម្ម​កម្សាន្តចិន​៕​

មតិយោបល់