ព័ត៌មានជាតិ

ក្មេងទំនើងចំនួន០២នាក់ ជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណ:បង្កភាពអាណាធិបតេយ្យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២:៤០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង០២នាក់ ករណីជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណ:បង្កភាពអាណាធិបតេយ្យក្នុងសង្គម ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៤៥ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០:២០នាទី។

ក្មេងទំនើងដែលឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ ឈឿង ឡុងហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១១A2 ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ២១៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះម៉ូតូបង្ហោះ) ។

២-ឈ្មោះ លី ជីឈ័ន្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៩A1 ស្នាក់នៅផ្ទះលេខ៧៧ ផ្លូវលេខ២១៨ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកជិះខាងក្រោយជាម្ចាស់ម៉ូតូ) ។

ត្ថុតាងចាប់យកមាន៖​ ម៉ូតូម៉ាក Honda C125 ស៊េរី 2023 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JT-1913។

បច្ចុប្បន្នក្មេងទំនើងទាំង០២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕

មតិយោបល់