ព័ត៌មានជាតិ

ករណីហិង្សាបណ្តាលអោយស្រ្តីម្នាក់ស្លាប់ នៅខណ្ឌដង្កោ…

ភ្នំពេញ:នៅវេលាម៉ោង០៩នឹង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចនៅលើដីឡូតិ៍ជាប់ខ្ទមស្នាក់នៅ ផ្លូវព្រៃស កែងផ្លូវបេតុង ភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យមាន ឈឹម ថាវី ភេទស្រី អាយុ៥៣ឆ្នាំ (មានសតិមិនប្រក្រតី ស្នាក់នៅខ្ទមកន្លែងកើតហេតុ (បច្ចុប្បន្នឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ)។
សាកសពជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ទីលំនៅ ភេទស្រី អាយុប្រហែល៥០ឆ្នាំ កម្ពស់១,៥៣ម ។
ស្លាកស្នាមវត្ថុតាងប្រមូលចាប់យក ៖
– ដុំថ្ម៤ដុំ។
– ដំបងឬស្សី១ដើមប្រឡាក់ឈាម។
– ក្តារកំណល់១ (បាឡែត)។
– ឆ្នាំងដែកចំនួន២(ធំ១ តូច១)ឆ្នាំងធំប្រឡាក់ឈាម។
រឿងហេតុ ៖ យោងតាមការបំភ្លឺពីឈ្មោះ ញឹក សុជាតា ភេទស្រី អាយុ២៧ឆ្នាំ ជាអ្នកលក់ដូរនៅលើចិញ្ចើមផ្លូវព្រៃស ជាប់កន្លែងកើតហេតុបានឲ្យដឹងថា: ជនសង្ស័យជាមនុស្សមានសតិមិនប្រក្រតីតែងតែដើរស្រែកច្រៀងល្ខោនតាមផ្លូវ និងស្នាក់នៅខ្ទមជាប់ចិញ្ចើមផ្លូវព្រៃស។ នៅវេលាម៉ោងប្រហែល១១នឹង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នាងខ្ញុំបានឃើញជនសង្ស័យនាំជនរងគ្រោះមកខ្ទមរបស់គាត់ ដោយនាងខ្ញុំពុំដែលឃើញជនរងគ្រោះពីមុនមកទេ ដោយជនសង្ស័យបានច្រៀងល្ខោន និងឲ្យជនរងគ្រោះច្រៀងតាម ពេលច្រៀងមិនត្រូវជនសង្ស័យបានយកដំបងឬស្សីវាយទៅលើជនរងគ្រោះ។ នៅវេលាម៉ោងប្រហែល០៩នឹង០០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ពេលនាងខ្ញុំកំពុងដេកលេងនៅលើអង្រឹង បានក្រឡេកទៅមើលខ្ទមជនសង្ស័យ ឃើញជនសង្ស័យកំពុងយកដបងឬស្សីវាយទៅលើជនរងគ្រោះ ដោយយកក្តារតំណល់ឈើ(បាឡែត) សង្កត់ពីលើជនរងគ្រោះ និងដាក់ដុំថ្មសង្កត់ពីលើបន្ថែម យកសក់ក្បាលជនរងគ្រោះចងជាប់នឹងក្តារកំណល់ឈើ រួចយកឆ្នាំដាក់ពីលើមុខជនរងគ្រោះ ឃើញដូចនេះនាងខ្ញុំក៏បានស្រែកហៅគេឲ្យជួយ រួចសមត្ថកិច្ចមកដល់បានឃាត់ខ្លួនជនសង្ស័យ ចំណែកជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ស្លាកស្នាមនៅលើខ្លួនសាកសព ៖
– ស្នាមជាំដាច់រយះនៅថ្ងាសខាងស្តាំ។
– ស្នាមជាំហើមពោរទួកសាច់នៅក្បាលខាងក្រោយ។
– ស្នាមជាំកោសឆ្កូតនៅដើមទ្រូងខាងស្តាំ។
– ស្នាមជាំកោសឆ្កូតនៅកញ្ចឹងកខាងក្រោយ។
– ស្នាមជាំកោសឆ្កូតនៅស្មាខាងស្តាំ និងខ្នងខាងក្រោយ។
ការសន្និដ្ឋាន ៖ យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ពត៌មានប្រមូលបាន និងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ (វាយក្បាល)។
-បច្ចុប្បន្ន ៖ សាកសពប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃសចាត់ចែងធ្វើបណ្យតាមប្រពៃណី ។

មតិយោបល់