ករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងម៉ាក់ Rang Rover ខេត្តព្រះសីហនុ…
ព្រះសីហនុ:យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យបានអោយដឹងថា យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២:៣០ នាទីយប់ មានករណីឆេះរថយន្តមួយគ្រឿងម៉ាក់ Rang Rover ពាក់ស្លាកលេខភ្នំពេញ ២BB ៣៧៨៧ ដែលមានម្ចាស់រថយន្តឈ្មោះ ផន សុភា ជនជាតិ ខ្មែរ រស់នៅភ្នំពេញ នឹងអ្នកបើកបររថយន្តឈ្មោះ Ren Houan ជាជនជាតិ ចិន (អ្នកជួលរថយន្ត) ដែលស្ថិតក្នុងចំនុច ភូមិ ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
+ មូលហេតុ: តាមការឆ្លើយបំភ្លឺរបស់អ្នកបើកបររថយន្តបណ្តាលមកពីឆ្លងចរន្តប្រពន្ឋ័ភ្លើងក្នុងរថយន្ត។
+ ការខូចខាតរួមមានរថយន្តចំនួន០១គ្រឿងឆេះអស់ទាំងស្រុង។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត។
+ រថយន្តរបស់កងរាជអាវុធហត្ថខេត្តចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ។
មតិយោបល់