ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយស្ត្រីម្នាក់ស្លាប់ នៅខេត្តកំពត…

កំពត:ទី២០​ ខែ​ ឧសភា​ ឆ្នាំ២០២៣ វេលាម៉ោង១១​ និង​ ១៥​ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងម៉ូតូនិងរថយន្តនៅលេីផ្លូវជាតិលេខ៣ចន្លោះបង្គោល គីឡូម៉ែត្រលេខ ១២៤និង១២៥ស្ថិតនៅភូមិល្អាង​ ឃុំល្អាង​ ស្រុកដងទង់​ ខេត្តកំពត​ ទិសដៅបញ្រ្ចាសគ្នាពីកើតទៅលិច។
+ អ្នកបើកម៉ូតូម៉ាកHONDA DREAM សេរីឆ្នាំ២០១២(ប្រេីបិច)ពណ៍ខ្មៅពាក់ផ្លាកលេខកំពត១E-៧៨៦៥បេីកបរដោយឈ្មោះ សែម​ សម្ផស្សភេទស្រី​ អាយុ៣៧ឆ្នាំរស់នៅភូមិល្អាង​ឃុំល្អាងស្រុកដងទង់​ ខេត្ត​ កំពតស្លាប់នៅកន្លែងកេីតហេតុធ្វេីដំណេីរពីទិសខាងលិចទៅទិសខាងកេីត។
– លុះមកដល់ចំណុចកេីតហេតុមានររថយន្ត១គ្រឿងម៉ាកTRITON(ទ្រីតុន)
ពណ៍សពាក់ផ្លាកលេខរដ្ឋ(១៧)២-០៥៤០បានបេីកវ៉ាជែងរថយន្តមួយគ្រឿងទៀតដែលមានទិសដៅស្របគ្នាជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលមានទិសដៅផ្ទុយចំផ្នែកខាងមុខនៃរថយន្តបេីកបរដោយឈ្មោះ ហ៊ុយ​ វ៉េង​ ភេទប្រុសអាយុ៥៨ឆ្នាំ(មិនមានរបួស)មានទីលំនៅភូមិដេីមម៉ាក់ក្លឿ​ សង្កាត់ច្បារអំពៅ១​ ខណ្ឌ័មានជ័យ​ រាជធានីភ្នំពេញមានទិសដៅពីកើតទៅលិចមានប័ណ្ណបើកបរ។
*ករណីនេះយើងបានឃាត់ខ្លួនអ្នកបើកបររថយន្តដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។
– កណីនេះខូចខាត សម្ភារ:រួមមាន៖
-បណ្តាលឲ្យស្លាប់មនុស្ស១នាក់(ស្រី)
-ម៉ូតូខូចខាតកម្រិតធ្ងន់ចំនួន១គ្រឿង
-រថយន្តមានការខូចខាតកម្រិតស្រាលចំនួន១គ្រឿង។
+​ សាកសពប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី។
– ចំណែកវត្ថុតាងម៉ូតូនិងរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន។

មតិយោបល់