ផឹកស្រាបៀរវាយប្រជាការពារដែលមកឃាត់មិនឲ្យ បង្កហឹង្សាលេីអ្នកដទៃ ជនបង្កជាបងប្អូនបង្កេីតរួមគ្នាបង្រ្កាបប្រជាការពារ…
កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង១៥ នាទី ករណីហឹង្សាដោយចេតនា (វាយលើប្រជាការពារ ) ស្ថិតនៅភូមិចាម ឃុំវាល ស្រុកគងពិសី បង្ករឡើងដោយជនសង្ស័យ ២នាក់បងប្អូនបង្កេីត ១/ឈ្មោះ សែត វ៉ាន់ថន ភេទប្រុស អាយុ ២៨ ឆ្នាំ ២/ឈ្មោះ សែត ប៊ុនធីម ភេទប្រុស អាយុ៣២ឆ្នាំ ។
១/ឈ្មោះ គាំថុល ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិឈើទាលជុំ ឃុំវាល ស្រុកគងពិសី (ជាប្រជាការពារភូមិ) របួសបែកចុងចិញ្ចើមខាងឆ្វេង និងរបួសខ្មងដៃខាងឆ្វេង ២/ឈ្មោះ ស៊ុច សំអឿន ភេទប្រុស អាយុ៤០ឆ្នាំ(ជាប្រជាការពារភូមិ) បណ្តាលឲ្យរងរបួស ពកថ្ងាស ដួលអុកគូថ។
មុនកេីតហេតុឈ្មោះ សែត ប៊ុនធីម បានសុំលុយម្តាយខ្លួនទិញស្រាបៀរផឹកនៅផ្ទះឈ្មោះ នូ វិរ: ប្រុស អាយុ ២៦ឆ្នាំ (ផ្ទះជាប់គ្នា ) ពេលនោះក៏បានឈ្លោះប្រកែកគ្នាជាមួយម្តាយ ហើយឈ្មោះ នូ វិរ: ក៏បានដេញឈ្មោះ សែត ប៊ុនធីម ចេញពីផ្ទះរបស់ខ្លួន សែតប៊ុនធីម បានយកកំប៉ុងស្រាបៀរគប់លើឈ្មោះ នូ វិរ: និងប្ដឹងមកប៉ុស្តិ៍នគរបាលរដ្ឋបាលវាល។ ហើយប៉ុស្តិបានឲ្យប្រជាការពារចេញទៅមុនពេលប្រជាការពារទាំងពីរខាងលើទៅដល់ក៏ឃើញ ឈ្មោះ សែត ប៊ុនធីម កាន់ដំបងឈើស្រែកជេរដៀល ដូច្នេះប្រជាការពារបាននិយាយណែនាំ បន្ទាប់មកឈ្មោះ សែត វ៉ាន់ថន បានមកចាប់អោបប្រជាការពារជាប់ពី
ក្រោយ ហើយឈ្មោះ សែត បុ៑នធីម បានយកដំបងឈើវាយប៉ុងឲ្យចំក្បាលតែចៃដន្យគេចចំថ្ងាស់ បណ្តាលឲ្យដួលនឹងដី ហើយឈ្មោះ សែត វ៉ាន់ថន បានកាន់កូនកាំបិត ជាប់នឹងដៃ បម្រុងធ្វេីសកម្មភាពបន្ដ ភ្លាមនោះប្រជាការពារឈ្មោះ គាំ ថុល បានទៅជួយឃាត់ក៏ត្រូវបានឈ្មោះ សែត បុ៑នធីម យកដំបងវាយលើឈ្មោះ គាំ ថុល បណ្តាលឲ្យរងរបួសក្បាលនិងដៃជាទម្ងន់ ។បច្ចុប្បន្នកម្លាំងនគរបាលបានចុះអន្ដរាគមន៍សហការឃាត់ខ្លួនជនសង្ស័យទាំងពីរយកមកអធិការដ្ឋាននគរបាលស្រុក ដេីម្បីសាកសួរនិងបំពេញនីតិវិធី កសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់