ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះអាគារស្នាក់នៅមួយកន្លែង…

ព្រះសីហនុ:យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យបានឲ្យដឹងថា (ព័ត៌មាន​លម្អិត​)​ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៣ នៅវេលាម៉ោង ០៥:៣០ នាទីព្រឹក​ មានករណីអគ្គិភ័យមួយបានកើតឡើងឆេះអគារស្នាក់នៅរបស់ (ប៉ឡាយ)​ ដែលស្ថិតនៅក្នុងចំនុចក្រុម ១៧ ភូមិ ០៤ សង្កាត់លេខ ០៤​ ក្រុង​ ខេត្តព្រះសីហនុ​ ខេត្តព្រះសីហនុ​ ។
+​ ការខូចខាតសម្ភាររួមមានឆេះបន្ទប់អាគារជាន់ទី ០៧ ទាំងស្រុង ។
+​ មូលហេតុ​:​ កំពុង​បន្ត​ការ​ស្រាវជ្រាវ​។
+​ ករណីអគ្គិភ័យខាងលើនេះបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង​ ប្រេីប្រាស់​ទឹក​អស់​ចំនួន​ ០២ គ្រឿង​ រថយន្ត​ប្រភេទសង្រ្គោះជណ្តើរវែង ៣៥ ម៉ែត្រចំនួន ០១ គ្រឿង។

+​ ប្រតិបត្តិការប្រើប្រាស់ទឹកអស់ចំនួន​ ០៥ រថយន្ត​ រួម​មាន៖
-​ រថយន្តកងរាជអាវុធហត្ថក្រុងចំនួន ០១ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត។
-​ រថយន្តរបស់បញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​ ០២​ រថយន្ត​។
-​ រថយន្ត International Airport ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត​។
-​ រថយន្តសង្គ្រោះ៧១១ ចំនួន ០១ រថយន្ត​។

មតិយោបល់