ប្រភពព័ត៌មានបរទេសនានា នៅថ្ងៃទី ៤ ខែ កក្កដា ម្សិលមិញ ចុះផ្សាយឲ្យដឹងថា តាំងពី មិត្តស្រីចំណាយពេលជាច្រើនសម្រាប់កណ្តុរ បុរសដែលជាដៃគូរបានសម្រេចចិត្ត ដោយយកកណ្តុរបំបែកពីនាង។
តុលាការបានកាត់ទោសរឿងក្តីមួយដែលបានកើត នៅ Blackpool ក្នុងប្រទេសអង់គ្លេស ដែលធ្វើឲ្យមនុស្សជាច្រើនសើច ដោយហេតុផលកើតចេញពីសត្វកណ្តុរនោះ។
តាមរបាយការណ៍ បានឲ្យដឹងថា លោក Andrew Walsh វ័យ ៣០ ឆ្នាំ និង នាង Julie Hanson ដែលត្រូវជាគូស្នេហ៍នឹងគ្នា ប៉ុន្តែមានពេលខ្លះក៏បានចែកផ្លូវគ្នា ។នៅពេលថ្មីៗនេះដែរ Andrew បានវិលត្រលប់ទៅត្រូវរ៉ូវជាមួយនឹង Julie Hanson តែនាងមិនយល់ព្រម ។
នាង Hanson តែងតែជិតស្និទ្ធនឹងសត្វកណ្តុរ ជាង មិត្តប្រុស ដូច្នេះធ្វើឲ្យលោក Andrew និយាយថាកណ្តុរជាបញ្ហាដែលបំបែកស្នេហាវ័យក្មេងរបស់ពួកគេ។
ព្រោះតែភ្លើងស្នេហ៍ប្រច័ណ្ឌជាមួយនឹងសត្វកណ្តុរ Andrew បានសម្រេចចិត្តយកកណ្តុរនោះ ចេញពីផ្ទះ ពោលគឺចូលក្នុងផ្ទះរបស់នាងលួចយកសត្វកណ្តុរនោះ។
នាង Julie បានធ្វើការរាយការណ៍ទៅកាន់ប៉ូលិស ដោយស្វែងរកឃើញយ៉ាងឆាប់រហ័ស នោះគឺអតីតមិត្តប្រុសរបស់នាងបានលួច។
លោក Andrew បានសារភាពថា គាត់បានលួចយកទ្រុងដែលមានកណ្តុរនោះ ចេញពីក្រៅផ្ទះរបស់នាង មូលហេតុមួយនោះគឺច្រណែននឹងសត្វកណ្តុរនេះ។ជាសំណាងសត្វកណ្តុរឈ្មោះ Harry នោះ ត្រូវបានលាក់នៅក្នុងគុម្ពោតព្រៃ ក្បែរផ្ទះ Julie ។
បុរស Andrew ត្រូវបានគេពិន័យជាទឹកប្រាក់ ១៣០ ដុល្លារ ពីបទ មិនទុកចិត្ត និង ៩០ ដុល្លារទៀត ដែលទទួលបានពីអតីតមិត្តស្រី ជាមួយនឹង ១៥០ សម្រាប់សេវាសហគមន៍ ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Rat_zps738aea03.jpg
មតិយោបល់