ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចម៉ូតូប្រជាពលរដ្ឋ…

ព្រះសីហនុ:តាមបណ្តឹងរបស់ម្ចាស់ម៉ូតូឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ គ្មានស្លាកលេខ កាលពីវេលាម៉ោង១៩:១៥នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ នៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើកាស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យមួយនាក់ ឈ្មោះ នី សុភារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមជាមួយវត្ថុតាង ម៉ូតូ ០១គ្រឿង ម៉ាកWave ពណ៌ខ្មៅ គ្មានស្លាកលេខ ។
*បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

មតិយោបល់