ព័ត៌មានជាតិ

ករណីបុរសម្នាក់ស្រវឹងស្រាដេកលើផ្លូវត្រូវរថយន្តកិនចំក្បាលបណ្តាលអោយស្លាប់…

សៀមរាប:ថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០២៣ វេលាចន្លោះម៉ោង ០៣.០០នាទី ទៅម៉ោង០៥.០០នាទីភ្លឺ លើផ្លូវលេខ២០២ ពីស្រុកពួក ទៅស្រុកអង្គជុំចំណុចគោករំចេក ភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។
នៅវេលាម៉ោង៥និង០០នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលត្រីញ័រ បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាបានឃើញមនុស្សស្លាប់នៅលើផ្លូវចំណុចកើតហេតុខាងលើ ក្រោយពីទទួលព៌តមាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រីញ័រ សហការណ៍ជាមួយផ្នែកជំនាញ ចុះដល់កន្លែងកើតហេតុ បានឃើញ សាកសព
មោះ សុត ហុស ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកុក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មុខរបរ កសិករ ដេក ស្លាប់លើទ្រូងថ្នល់ចំហៀងខាងកើត ដោយមានស្នាមរងរបួសបែក ក្បាលទាំងស្រុង។
យោងតាមការត្រួពិនិត្យជនងគ្រោះ និងត្រួតពិនិត្យលើស្លាកស្នាមបន្សល់ទុកនៅកន្លែងកើតហេតុ បានឃើញជនរងគ្រោះមានក្អួត ជាច្រើននៅកន្លែងកើតហេតុ និងមានស្នាមកង់រថយន្តជាន់ចំក្បាលជនរងគ្រោះរួចហើយមានស្នាមដឹតឈាមជាប់ផ្លូវទៅទិសខាងជើង ។
យោងតាមការប្រមូលព៌តមានពីសាក្សីដែលនៅជំវិញកន្លែងកើតហេតុ បានឲ្យដឹងថា!មុនពេលកើតហេតុបានឃើញជនរងគ្រោះស្រវឹងស្រាជោកជាំ ហើយបានដើរលើផ្លូវ។
ការសន្និដ្ឋាន:ករណីរឿងនេះគឺមានរថយន្តមិនស្គាល់ម៉ាកបើកបរមានទិសដៅពីត្បូងទៅជើង ហើយបានជាន់ចំក្បាលជនរងគ្រោះដែលស្រវឹងស្រា ហើយដេកលើផ្លូវចំហៀងខាងកើត ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបើករត់គេចពីកន្លែងកើតហេតុបាត់។
ករណីនេះបណ្តាលឲ្យមនុស្សស្លាប់១នាក់ឈ្មោះសុត ហុស
@ក្រោយពីពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពរួចបានប្រគល់សព
ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងតាមរករថយន្តបង្កដើម្បីចាត់តាមនិតិវិធី។

មតិយោបល់