ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីជួញដូរនូវសារធាតុញៀន…

ភ្នំពេញ:យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងថា នៅថៃ្ងទី១៣ ខែមិថុនា ឆាំ្ន២០២៣ វេលាម៉ោង ០៣:៤៥នាទី​ រំលងអាធ្រាត​ កម្លាំងល្បាតនៃអធិការដ្នាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ជាក់សែ្តងដែលបានប្រព្រឹត្តបទលើ្មសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕១.ឈ្មោះ កង សុខលែម ភេទប្រុស អាយុ៤១ឆាំ្ន ជនជាតិខែ្មរ មុខរបររត់កង់បី ស្នាក់នៅក្នុងផ្លូវOCIC ភូមិភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕
២.ឈ្មោះ សឹង លឹមសៀន ភេទស្រី អាយុ៣៧ឆាំ្ន ជនជាតិខែ្មរ មុខរបរអ្នកអនាម័យ ភូមិភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕

*វត្ថុតាងចាប់យក៖
– ម៉ូតូកង់បីឥណ្ឌាចំនួន១គ្រឿងពណ៍សរ ពាក់ស្លាកលេខភ្នំពេញ1HT:1302៕
– ក្រាមពណ៍សរថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨កញ្ចប់ថង់តូចល្មម៕
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។

មតិយោបល់