ព័ត៌មានជាតិ

ការប៉ះទង្គិច​គ្នា​សារជាថ្មី​រវាង​កងទ័ព​របស់​អាហ្គានីស្ថាន​និង​ប៉ា​គី​ស្ថាន​

កា​ប៊ុល​:​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​បាន​រាយការណ៍​ថា នៅ​ព្រំដែន​របស់​ខ្លួន​មាន​ការប៉ះទង្គិច​គ្នា​សារជាថ្មី​រវាង​កងទ័ព​របស់​អាហ្គានីស្ថាន​និង​ប៉ា​គី​ស្ថាន​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​នៅក្នុង​ស្រុក Goshta ភាគ​ខាងកើត​នៃ​ប្រទេស​អាហ្គានីស្ថាន​។​

​កងទ័ព​ជួរមុខ​របស់​អាហ្គានីស្ថាន​ជា​អ្នក​ចាប់ផ្តើម​បើកឆាក​បាញ់​ប្រយុទ្ធ​មុន​ក្រោយពី​មាន​ការព្យាយាម​សាងសង់​ជំរុំ​របស់​ប៉ា​គី​ស្ថាន​សារជាថ្មី​នៅ​តំបន់​នោះ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ការប្រយុទ្ធ​លើក​មុន​ដែល​កើតឡើង​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​មុន​បានសម្លាប់​ប៉ូលីស​ព្រំដែន​របស់​អាហ្គានីស្ថាន​ម្នាក់​និង​បី​នាក់​ទៀត​ដែល​រងរបួស​ត្រូវបាន​គេ​ជួយ​សង្គ្រោះ​ឡើងវិញ​៕​
https://i1272.photobucket.com/albums/y389/domneng/af/2013526307603734_20_zps7426445c.jpg
https://i1272.photobucket.com/albums/y389/domneng/af/cD1hMWQzNjMzZjJkNWM5Y2U3ZWZiOGQ2OWU5NTQ4YTVjZiZnPWY4NzdiYzU4MmQ3MzcyNjUxNWNjMzE1MDI1YWEyM2I5_zpscb241757.jpg
https://i1272.photobucket.com/albums/y389/domneng/af/shirsoleiman20130502071114363_zps37c352f3.jpg

មតិយោបល់