អាសូរណាស់!ករណីរថយន្តកិនស្ត្រីម្នាក់បណ្តាលអោយស្លាប់ នៅក្រុងកំពត…
កំពត: ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១២និង០៣នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លេីផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកជាបួនគល់ស្ពានកំពង់បាយត្រើយខាងកើត ស្ថិតក្នុងភូមិកំពង់បាយខាងជេីង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដែលមានទិសដៅស្របគ្នា បណ្តាលឲ្យមនុស្សស្លាប់០១នាក់ (ស្រី)។
១-អ្នកបេីកបររថយន្តបង្កឈ្មោះ លន វណ្ណា ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិច្រកឃ្លៃ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បេីកបររថយន្តម៉ាក HOHAN ប្រភេទក្បាលសណ្តោង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-8163 សណ្តោងរ៉ឺម៉កពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 4B-0002 មានទិសដៅពីជើងទៅត្បូងមកដល់កន្លែងកើតហេតុ បានបត់ស្តាំកៀរម៉ូតូមួយគ្រឿង ដែលមានទិសដៅស្របគ្នា ចំកាងមុខផ្នែកខាងស្តាំនៃរថយន្ត បណ្តាលឲ្យម៉ូតូដួលចូលក្រោមរថយន្តកិនពីលេី រួចបានរត់គេចខ្លួនសំដៅទៅទិសខាងជេីង ដល់ចំណុចមុខសាលាពេទ្យភូមិភាគកំពត ចម្ងាយពីកន្លែងកេីតហេតុប្រហែល៥០០ម៉ែត្រ ទេីបសមត្ថកិច្ចឃាត់ខ្លួនបាន និងបានធ្វេីតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន។
២-អ្នកបេីកបរម៉ូតូឈ្មោះ ឃុំ ផល្លា ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត បេីកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CR-4787 មានទិសដៅពីជេីងទៅត្បូង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ សាកសពបានយកទៅតំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពត រងចាំសាច់ញាតិមកទទួល។
អ្នកបេីកបររថយន្ត បាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដេីម្បីរៀបចំឯកសារតាមនីតិវិធី។
វត្ថុតាងរួមមាន ម៉ូតូចំនួន០១គ្រឿង និងរថយន្តសណ្តោងរ៉ឺម៉កចំនួន០១គ្រឿង បានយកមករក្សាទុកនៅប៉ុស្តិ៍ប្រចាំការ២៤ម៉ោងគល់ស្ពានត្រើយខាងកើត។
មតិយោបល់