ព័ត៌មានជាតិ

ស្រវឹងស្រាខឹងម្តាយមិនអោយចូលចង្រ្កានធ្វើការដាំស្លស្រាប់តែដាល់ម្តាយបណ្តាលអោយបាក់ធ្មេញមុខចំនួន៣…

តាកែវ:ករណីហិង្សាដោយចេតនា(ហិង្សាក្នុងគ្រួសារ
ថ្ងៃពុធ 4 កើតខែបឋមាសាឍឆ្នាំថោះបញ្ចស័ក ព.ស2567
ត្រូវនឹងថ្ងៃទី 21 ខែមិថុនាឆ្នាំ 2023វេលាម៉ោង 13.10នាទីចំណុចភូមិត្រពាំងព្រីងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីហិង្សាក្នុងគ្រួសារមួយបង្កឡើងដោយជនសង្ស័យ01នាក់ឈ្មោះមុត វន្នីភេទប្រុសអាយុ 31 ឆ្នាំនៅភូមិត្រពាំងព្រីងឃុំលាយបូរប្រដាប់ដោយដៃទទេបានធ្វើសកម្មភាពដាល់និងវាយទៅលើម្ដាយរបស់ខ្លួនឈ្មោះកុល ធឿនអាយុ 61 ឆ្នាំបណ្ដាលឱ្យបាក់ធ្មេញមុខចំនួន 3 និងដាល់ទៅលើឪពុកឈ្មោះពោ ឡែនអាយុ 60 ឆ្នាំដែលកំពុងមានជំងឺលើសឈាមបណ្ដាលឲ្យរងរបួសហូរឈាមពេញផ្ទៃមុខ។
មូលហេតុដោយជនសង្ស័យផឹកស្រាស្រវឹង(ជាអ្នកញៀនស្រា)ខឹងម្ដាយមិនឱ្យចូលចង្ក្រានធ្វើការដាំស្ល។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញាសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះមុត វន្នីមកធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី។

មតិយោបល់