បរទេស៖ កីឡាករខ្សែការពារកណ្តាលឆ្នើម Sule នឹងត្រូវចាកចេញពីក្លឹប Bayern Munich ហើយនារដូវក្តៅខាងមុខនេះក្រោយកីឡាករបានបញ្ជាក់ច្បាស់ហើយថាគ្មានបំណងក្នុងការបន្តកុងត្រាថ្មីជាមួយនឹងគ្នាឡើយ។
ទោះបីជាយ៉ាងណាក្តី Bayern Munich ក៏បានសម្លឹងមើលឃើញកីឡាករម្នាក់របស់ក្លឹបតោខៀវ Chelsea ទុកសម្រាប់ជំនួសតំណែងនេះទៅហើយដែរហើយ The Goal ជឿជាក់ថានោះគឺជាកីឡាករដាណឺម៉ាក Andreas Christensen។
Sule មកដល់ពេលនេះកំពុងត្រូវបានចែចង់ដោយក្លឹបជាច្រើនបូករួមទាំងអង់គ្លេសនិងអេស្បាញផងដែរហើយការពិភាក្សាគ្នាគឺអាចធ្វើទៅបានដោយសេរីនៅក្នុងខែនេះពីព្រោះថាកីឡាករនឹងអាចចាកចេញពីអាល្លឺម៉ង់ដោយមិនមានតម្លៃខ្លួនឡើយនៅរដូវក្តៅ៕





មតិយោបល់