ព័ត៌មានជាតិ

ករណីមន្ត្រីនគរបាលប៉ុសិ៍្តម្នាក់បាញ់សម្លាប់ខ្លួនឯង…

ភ្នំពេញ:មានករណីបាញ់សម្លាប់ខ្លួនឯងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២០:៣០ នាទី ស្ថិតនៅចំណុចផ្ទះលេខ២៤៤ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។​
ជនរងគ្រោះ(សព) ឈ្មោះ អេង សុខរី ភេទប្រុស អាយុ២៥ មុខរបរ នគរបាល ឋានន្តរស័ក្ត ព្រិន្ទបាលឯក អត្តលេខ ៨៨៧៦៩ (មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែវែង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្លាប់នៅកន្លែងកើតហេតុ ។
វត្ថុតាងបន្សល់ទុក: កាំភ្លើងខ្លី
បច្ចុប្បន្ន ៖ សពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុ។

មតិយោបល់