ព័ត៌មានជាតិ

ករណីសម្លាប់ម្តាយនិងកូនរួចដុតសាកសពដុតផ្ទះបង្វែរទៅរឿងគ្រោះអគ្គីភ័យពេលនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ…

ព្រៃវែង:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានអោយដឹងថា ក្រោយទទួលបានបទបញ្ជាដ៏តឹងរឹងពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលខេត្តព្រៃវែង បានធ្វើការចុះស៊ើបអង្កេត ស្រាវជ្រាវ បំបែកសំណុំរឿង…ឃា…ត…ក…ម្ម…យ៉ាង…ព្រៃ…ផ្សៃ…មួយ នៅស្រុកស្វាយអន្ទរ រហូតឈានដល់ឃា…ត់…ខ្លួន…ជន…សង្ស័យ ២នាក់ ករណី “ឃា…ត…ក…ម្មគិតទុកជាមុន រំ…លោ….ភ….ស….ម្លា…..ប់ និងផ្សំគំនិត” ដែលបាន..ស….ម្លា….ប់…..ម្ដាយកូន ២នាក់ និងយកភ្លើងដុតផ្ទះ ដុ…ត….ស…..ពជ…នរងគ្រោះ ដើម្បីបង្វែរឿងទៅជាករណីគ្រោះអគ្គិភ័យ ។ប្រតិបត្តិការចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យបាននេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយជនសង្ស័យទី១.ឈ្មោះ នួន ទូច ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត, ទី២.ឈ្មោះ មុំ ញ៉េប ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិរមាសឈរ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ រីឯស្ត្រីរងគ្រោះ មានឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកូនប្រុសឈ្មោះ ម៉យ ចាន់ អាយុ ២ឆ្នាំ ។តាមចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះ នួន ទូច (ហៅម៉ៅ) បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៣ ខ្លួនចាប់ផ្តើមប្រច័ណ្ឌប្ដីរបស់ខ្លួន ជាមួយឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) ពីព្រោះខ្លួនបានឃើញពីរនាក់គេនោះតែងនៅជិតគ្នាមានភាពស្និតស្នាលខុសពីធម្មតា ។ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ០៥:៣០នាទីល្ងាច ខ្លួនបានហូបបាយជុំគ្នា ដោយមានហូបស្រាផងដែរ ជាមួយប្ដីឈ្មោះ កន រស្មី និងកូនជាងម្នាក់ទៀតឈ្មោះ មុំ ញ៉េប (ជនសង្ស័យទី២) ។ ពេលកំពុងហូបបាយ ខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដី ដោយសារប្រច័ណ្ឌប្ដី និងជនរងគ្រោះថាបានលួចលាក់ទំនាក់ទំនងស្នេហាជាមួយគ្នា ។ ក្រោយឈ្លោះប្រកែកគ្នាខ្លាំងមួយប្រាវ ប្ដីរបស់ខ្លួនបានទៅដេកមុន ចំណែកខ្លួន និងឈ្មោះ មុំ ញ៉េប បានទៅទិញស្រាថ្នាំថែមមកផឹកអស់កន្លះលីត្រទៀត ។ លុះដល់ម៉ោង ០៨ និង ៣០នាទីយប់ ខ្លួនក៏បានបបួលឈ្មោះ មុំ ញ៉េប ទៅផ្ទះរបស់ជនរងគ្រោះ គោលបំណង ដើម្បីឱ្យឈ្មោះ មុំ ញ៉េប …ចា…ប់….រំ….លោ…..ភ…ជន…រ…ងគ្រោះ ។ជនសង្ស័យបានបន្តទៀតថា ពេលទៅដល់ផ្ទះជ…នរ..ងគ្រោះ ឃើញទ្វារកំពុងបិទ ពួកគេក៏ច្រានទ្វារចូល ឃើញជនរងគ្រោះឈ្មោះ ប៉យ យឹម (ហៅម៉ែអាចាន់ ហៅខ្លូត) កំពុងដេកលើគ្រែជាមួយកូនប្រុស ពេលនោះ ជនរងគ្រោះក៏ភ្ញាក់ដឹងខ្លួនរៀបនឹងស្រែក ខ្លួនជាមួយឈ្មោះ មុំ ញ៉េប ក៏បានចា…ប់…ខ្ទប់…មាត់ និងបានយកខ្សែជ័រចងរន្ទា មករឹតកជនរងគ្រោះរហូត…ស…ន្ល…ប់…បាត់ស្មារតី ខណៈនោះ ឈ្មោះ មុំ ញ៉េប បានចាប់ផ្តើមធ្វើសកម្មភាព…រំ…លោ…ភ…សេពសន្ទវៈលើជនរងគ្រោះរហូតបានសម្រេច ។ ក្រោយ…រំ…លោ…ភ….រួច ខ្លួន (នួន ទូច) បានយកខ្សែដដែលរឹតកជនរងគ្រោះម្ដងទៀតរហូត…ស្លា…ប់ ខណៈនោះ កូនប្រុសរបស់ជនរងគ្រោះ ឈ្មោះ ចាន់ ក៏បានភ្ញាក់ឡើង ភ្លាមនោះ ខ្លួន (ជនសង្ស័យ នួន ទូច) ក៏បាន…ចា…ប់…បោ…ក…ក្មេ….ង..ប្រុសនោះផ្ទប់នឹងដី ហើយយកជើ…ង…ជា…ន់…ខ្លាំ….ងៗ..លើ…ក្បាល… លើ…ខ្លួន ច្រើនដ….ងរហូត…ក្មេ…ងនោះបា…ក់ដៃ..បា…ក់ជើ…ងផុ….ងល….លា…ដ៍…ស្លា….ប់យ៉ាងអាណោចអាធ័ម ។ បន្ទាប់មកខ្លួន និងឈ្មោះ មុំ ញ៉េប ក៏សម្រេចចិត្តដុតផ្ទះនោះ ដើម្បីបំប្លែងជាគ្រោះថ្នាក់អគ្គិភ័យ ។ ពេលដុតផ្ទះហើយ ខ្លួន និងឈ្មោះ មុំ ញ៉េប ក៏បែកផ្លូវគ្នាចូលរោងដេកតាមធម្មតា ។ រហូតដល់វេលាម៉ោងប្រហែល ១០យប់ ឃើញមានប្រជាពលរដ្ឋ និងប៉ូលិស ផ្អើលឈូឆរនៅផ្ទះកើតហេតុ ខ្លួនក៏ចេញមកមើលដោយធ្វើដូចគ្មានរឿងអ្វីកើតឡើង លុះម៉ោង ១១យប់ ក៏ចូលដេកវិញដូចធម្មតា ។សូមបញ្ជាក់ជូនថា ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលខេត្តព្រៃវែង ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ស្នងការ លោកស្នងការរង និងមន្ត្រីនគរបាលជាច្រើនរូប បានចុះដល់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍ និងពិនិត្យកន្លែងកើតហេតុ ហើយបានដាក់ការសង្ស័យថាជាករណី…ឃា…ត…ក…ម្ម ។ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តក៏បានបើកការស៊ើបអង្កេត និងស្នើសុំជំនួយពីនាយកដ្ឋានបច្ចេកទេសវិជ្ជាសាស្ត្រនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងសុំជំនួយពីអង្គការ CPU ។ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ១០:០០ នាទីព្រឹក កម្លាំងនគរបាលនាយកដ្ឋានបច្ចេកទេស និងកម្លាំងអង្គការ CPU ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ទិត្យ ប៊ុណ្ណា បានមកដល់ទីតាំងកើតហេតុ យកសំណាកផ្សេងៗ ព្រមទាំងយកសពស្ត្រីរងគ្រោះមកវះកាត់ពិនិត្យវិភាគសន្និដ្ឋានរកឃើញថា សពជនរងគ្រោះបាន….ស្លា….ប់មុនភ្លើងឆេះទៅទៀត ។

មតិយោបល់