បាត់ដំបងៈ នាវេលា៧ព្រឹកថ្ងៃទី២៧ សីហា នេះ ក្រុមការងារដឹកនាំដោយ លោក អ៊ុក ឃ្នួច ប្រធាន ស.អ.ក ខេត្តបាត់ដំបង អមដំណើរដោយក្រុមការងារ ស.អ.ក ខេត្ត លោកប្រធាន អនុប្រធាន ស.អ.ក ស្រុក សមាជិក សមាជិកា និងអាជ្ញាធរដែនសរុបចំនួន៧៥នាក់ បានដឹកនាំយកគ្រឿងសំណង់ ឈើ និងកម្លាំងជាងជាកងទ័ពទៅសាងសង់ផ្ទះចំនួន៣ខ្នង មានទំហំ (៤ម៉ែត្រx៦ម៉ែត្រ) ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូក្រោម និងរៀបជញ្ជាំងឥដ្ឋកម្ពស់១ម៉ែត្រ ដើម្បីប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន១ខ្នង និងអតីតយុទ្ធជនពិការចំនួន២ខ្នង ដែលទីទ័ល និងគ្មានទីជម្រក ស្ថិតនៅក្នុង ភូមិស្ពានយោល និងភូមិរស្មី ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង៕
ព័ត៌មានជាតិ
មតិយោបល់