ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះមួយកន្លែងបណ្តាលអោយមនុស្សប្រុសស្រី៦នាក់ស្លាប់…

ភ្នំពេញ:យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រោះនៃអគ្គស្នងការដ្ឋាននគរបាលបានអោយដឹងថា វេលាម៉ោង​ ១៧និង១០នាទី ថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយ​កន្លែងបានកើតឡើងដែលស្ថិតនៅផ្លូវ ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
– មូលហេតុ: កំពុងបន្តការស្រាវជ្រាវ ។
– ប្រភេទសំណង់: ថ្មបេតុង ទំហំ ៣០ម៉ែត្រ X ៣០ម៉ែត្រ។

  • ស្លាប់​មនុស្ស​ :​ ចំនួន ០៦ នាក់ ស្រី ០២ ប្រុស ០៤ ។
  • របួស​មនុស្ស​: គ្មាន ។

  • កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គីភ័យបាន ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ​ចំនួន ២២ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៨៨ រថយន្ត ស្មើរនឹង ៣៥២ ម៉ែត្រគូប ។

  • រថយន្តជំនួយ:
  • រថយន្តទីក្រុងអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 0៦ រថយន្ត ស្មើនឹង ២៤ ម៉ែត្រគូប ។
  • រថយន្តទីក្រុងជ្រោយចង្វារចំនួន ០៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ រថយន្ត ស្មើនឹង ៦០ ម៉ែត្រគូប ។
  • រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត ស្មើនឹង ១២ ម៉ែត្រគូប ។
    ​-​ ពន្លត់ចប់​ :​ នៅវេលាម៉ោង ០៨នឹង៣០នាទី នាថ្ងៃខែ ឆ្នាំដដែល។

មតិយោបល់