ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៣កញ្ចប់

ភ្នំពេញ: ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន៣កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារសង្កាត់ ធ្វើការឃាត់ខ្លួន និងវាយខ្នោះ កាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចយើងបានធ្វើការជិះល្បាតនៅក្នុងភូមិសាស្ត្រ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់នៅបទល្មើស ឆក់ ប្លន់ លួច គាស់ផ្ទះ ស្រាប់តែប្រទះឃើញជនសង្ស័យបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ដោយមានការសង្ស័យ ទើបកម្លាំសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញម្សៅក្រាមពណ៌(ស)ថ្លាចំនួន៣កញ្ចប់ ជាប្រភេទម៉ាទឹកកក ហើយបានបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ។

លោក តូច គឹមសុង បានបន្តទៀតថា ជនសង្ស័យឈ្មោះ ឃឿន ចាន់វាសនា ហៅអាចារ ភេទប្រុស ស្នាក់នៅផ្ទះលេខ៤២ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រួមនឹងថ្នាំញៀនម្សៅក្រាមពណ៌(ស)ថ្លា ចំនួន៣កញ្ចប់ ប្រភេទម៉ាទឹកកក ។ សូមបញ្ជាក់ថា នេះគឺជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ២ដងរួចមកហើយ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតីវិធីច្បាប់៕

គ្រឿងញៀន (1)

គ្រឿងញៀន (2)

គ្រឿងញៀន (3)

មតិយោបល់