សេអ៊ូល ( 13/08/13 ) : ប្រេសិតពិសេសលើបេសកកម្មវិបត្តិនុយក្លេអ៊ែរតំណាងឲ្យកូរ៉េខាងត្បូងលោក Cho Tae Yong បានធ្វើដំណើរចាកចេញទៅកាន់ទីក្រុងមូស្គូកាលពីព្រឹកមិញនេះហើយក្នុងគោលបំណងធ្វើការពិភាក្សាគ្នាជាមួយភាគីរុស្សីក្នុងការធ្វើឲ្យប្រសើរឡើងនូវវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក Cho ដែលជាតំណាងឲ្យកូរ៉េខាងត្បូងនឹងត្រូវជួបពិភាក្សាជាមួយតំណាងប្រទេសរុស្សីលោក Igor Vladimirovich និងរដ្ឋមន្ត្រីមួយចំនួនទៀតដែលពាក់ព័ន្ធនៅក្នុងទស្សនៈកិច្ចចំនួនបីថ្ងៃ នៅប្រទេសរុស្សី។ជាជំនួបលើកតំបូងដែលលោក Cho ត្រូវពិភាក្សាជាមួយរុស្សីចាប់តាំងពីលោកត្រូវបានចាត់តាំងតំណែងជាបេសកជនពិសេសស្វែងរកដំណោះស្រាយលើវិបត្តិនុយក្លេអ៊ែរតាំងពីខែឧសភាកន្លងមក។លោក Cho នឹងតម្រូវឲ្យធ្វើជំនួបជាមួយភាគី 6 ធំៗដែលគេសង្ឃឹមថានឹងអាចស្វែងរកមធ្យោបាយក្នុងការធ្វើឲ្យប្រសើរឡើងនៃជំនួបនិងការទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងខាងជើងលើបញ្ហានុយក្លេអ៊ែរកាន់តែល្អឡើង។
គួរបញ្ជាក់ថាថ្មីៗនេះទីក្រុងព្យុងយ៉ាងត្រូវបានគេមើលឃើញតាមរយៈការដំណើរការកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទ្វេរដងដែលត្រូវបានគេជឿជាក់ថារោងចក្រនុយក្លេអ៊ែរ Yongbyon ដែលបានបិទតាំងពីឆ្នាំ 2007 នោះនឹងត្រូវដំណើរការឡើងវិញនៅរយៈពេលដ៏ខ្លីខាងមុខនេះ៕
មតិយោបល់