ដេីម្បីតែរឿងបែបនេះសោះ យុវជនវ័យ១៩ឆ្នាំម្នាក់នៅស្រុកម៉ាឡៃ មកបង្កេីតអង្គហេតុសិប្បនិម្មិតមួយនៅស្រុកភ្នំព្រឹកតែទីបំផុត…
បាត់ដំបង:កាលពីថ្ងៃសុក្រ៥រោចខែបឋមា សា ឍឆ្នាំថោះបញ្ចស័កព.ស. ២៥៦៧ ត្រូវ នឹងថ្ងៃទី ០៧ ខែកក្កដាឆ្នាំ២០២ ៣វេលាម៉ោង១៧ និង០០នាទីនៅលើដងផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេ ត្តបាត់ដំបង យុវជនម្នាក់ឈ្មោះសុខ ត្រា អាយុ ១៩ ឆ្នាំមានទីលំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានចូលខ្លួនមកដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកថារូបគាត់កំពុងទទួលរងគ្រោះដោយសារក្រុមជនសង័្សយមួយក្រុមធ្វើសកម្មភាព(ឆក់យក កាបូបដែលមានទ្រព្យសម្បត្តិ)គាត់នៅតាមដងផ្លូវ ដែលទ្រព្យសម្បត្តិនោះមានប្រាក់ដុល្លាចំនួន ១.៣០០ ដុល្លារ (មួយពាន់បីរយដុល្លា)អាមេរិក និងទូរស័ព្ទម៉ាកដៃម៉ាក iPhoneXS mak ចំនួន ០១គ្រឿង ដែលគាត់ស្នេីសុំឱ្យសមត្ថកិច្ចជួយស្វែងរកជនសង័្សយនិងទ្រព្យសម្បត្តិមកជូនគាត់វិញ។នៅពេលទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក ផ្តេីមប្រកាសព័ត៌មានឱ្យកម្លាំងគ្រប់គោលដៅនិងប៉ុស្តិ៍រដ្ឋបាលចេញធ្វេីសកម្មភាពយ៉ាងសកម្មនៅក្នុងភូមិសាស្រ្តស្រុក ហេីយព័ត៌មាននេះបានបង្កឱ្យមានការភ្ញាក់ផ្អេីលពីបញ្ហាអសន្តិសុខ ទាំងស្រុកភ្នំព្រឹក រួមទាំងស្រុកពាក់ព័ន្ធក្នុងភូមិសាស្រ្តជាប់គ្នា។ទទួលបានពាក្យបណ្តឹងនេះនិងដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលធ្វេីការស្រាវជ្រាវទៅតាមវិធានការជំនាញរបស់នគរបាលដោយសុំការចូលរួមសហការជាមួយជនរងគ្រោះគ្រប់ដំណាក់កាល ។ អ្វីដែលគួរឱ្យហួសចិត្តនោះ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះយុវជនដែលអះអាងថាគាត់ជាជនរងគ្រោះនេះ បានឆ្លេីយសារភាពថា រឿងដែលគាត់រៀបរាប់ប្រាប់នគរបាលនោះគឺជារឿងប្រឌិតរបស់គាត់ទាំងអស់(អង្គហេតុសិប្បនិម្មិត) ដែលការពិតនោះគឺមិនមានរឿងហេតុនោះកេីតឡេីងនោះទេ។នៅពេលសាកសួរអំពីមូលហេតុនៃការប្រឌិតព័ត៌មានអសន្តិសុខសង្គមរបស់គាត់នៅមូលដ្ឋានស្រុកភ្នំព្រឹក បែបនេះបែជារូបគាត់ឆ្លេីយថា ដោយសារគាត់ធ្លាប់មានទំនាស់ជាមួយក្រុមក្មេងៗនៅក្នុងមូលដ្ឋាននេះដូច្នេះគាត់បង្កេីតបញ្ហា ដេីម្បីឱ្យក្មេងៗនៅមូលដ្ឋាននេះខូចខាតកិត្តិយស តែប៉ុណ្ណោះ ។ទោះជាយ៉ាងណាពេលនេះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំធ្វេីកិច្ចសន្យា និងឱ្យក្រុមគ្រួសារធានាវិលត្រឡប់ទៅមូលដ្ឋានវិញ ហេីយឈប់ប្រព្រឹត្តិសកម្មភាពបែបបំពុលបរិយាកាសសង្គមនេះបន្តទៀត ៕
មតិយោបល់