ព័ត៌មានជាតិ

ដោយសារឥទ្ធិពលមួយនេះ ទើបម្តាយបង្កើតត្រូវទទួលរងនូវការគំ-រា-ម ដល់អាយុជីវិតពីកូនប្រុសបង្កើតនៅស្រុកកំរៀង ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន…

បាត់ដំបង:កាលពីថ្ងៃសុក្រ៥រោចខែបឋមាសាឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៧ខែកក្កដាឆ្នាំ ២០២​៣ វេលាម៉ោង ៨និង០០នាទី នៅចំណុចភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីហិ-ង្សា ក្នុងគ្រួសារមួយបានកើតឡើង (គំ-រា-ម-កំ-ហែ-ងថានឹងស-ម្ល-ា-ប់)បង្កដោយឈ្មោះ សាន្ត ឈុន ហៅហើម ភេទ ប្រុសអាយុ ៣២ ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បាន(គំ-រា-មកំ-ហែ-ងថានឹងស-ម្ល-ា-ប់)ទៅលើ ម្ដាយបង្កើតរបស់ខ្លួនឈ្មោះពត ម៉េតភេទស្រីអាយុ ៥៤ ឆ្នាំរស់នៅជាមួយគ្នាក្នុងភូមិ ឃុំ កើត​ហេតុខាងលើ មានមុខរបរ កសិករ ។

នៅពេលទទួលបានពាក្យបណ្តឹងនេះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង និងលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរង ផែនការងារប្រឆាំងការជួញដូរនិងការពារអនីតិជន លោកវរសេនីយ៍ទោ វេ គឺមចត់ អធិ​ការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផែ្នកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែន ធ្វើការនាំខ្លួនជនសង័្សយខាងលើ មកធ្វើការសាកសួរនៅអធិការដ្ឋាន។

ក្នុងចម្លើយសារភាពរបស់ជនសង័្សយបានបញ្ជាក់ថារូបគេធ្លាប់បានធ្វើសកម្មភាពយកកាំ-បិ-ត-បុ័ង-តោ-ផ្លែ ពណ៌សទៅគំ-រា-ម-រកអា-ក-ម្ដា-យថានិងស-ម្ល-ា-ប់ចោលនាពេលកន្លងមក ហើយដោយសារតែឥទ្ធិពលនៃការប្រើប្រាស់គ្រឿង ញៀនរហូត មកទើបនាំឱ្យរូបគេប្រព្រឹត្តិសកម្មភាពបែបនេះ។

ពេលនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ៕

មតិយោបល់