ព័ត៌មានជាតិ

អនុវត្ត​ដីកា​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​ម្ចាស់ទ្រព្យ​បង្គាប់​ឲ្យ​កម្មករ​រុះរើ​យក​ដី​ឲ្យ​អតីត​កូនប្រសារ​

​ព្រៃវែង​៖​កម្លាំង​សមត្ថកិច្ច​ចំរុះ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តព្រៃវែង បាន​ចុះ​អនុវត្ត សាលដីកា​សាលាឧទ្ឋរណ៏ ដោយ​បាន​ចាប់​ម្ចាស់​ទ្រព្យ​ជា​ស្ត្រី​ទន់ខ្សោយ​ដាក់​ខ្នោះ ព័ទ្ឋរបង​មិនឲ្យ​សាធារណៈជន​ចូលរួ​មមើល ដើម្បី​រុះ​រៃ​ទ្រព្យសម្បត្តិ​ចេញ យក​ដី​ទៅឲ្យ​អតីត​កូនប្រសារ​។

​ការអនុវត្ត​សាលដីកា​ដឹកនាំ​ដោយ​លោក ឈឺ​ន សុ​ផុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ ស្ថិត​ក្នុង​កា​រ៉ាស់​សាំង​លើ​ដីឡូ​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រ ខេត្ត​ព្រៃវែង​។ ដែល​មាន​ម្ចាស់កា​រ៉ាស់​សាំង ឈ្មោះ​ផាន់ សាក់ និង​ម្ចាស់​បណ្ដឹង​ដែល​ជា​អតី​កូនប្រសារ​ឈ្មោះ ឆេង សុខ​បូរ​។

​លោកស្រី ផាន់ សាក់ ដែល​ជា​ម្ចាស់ការ​រ៉ាស់​សាំង​បាន​យំ​ស្រែក មិន​ព្រមឲ្យ​កម្លាំង​សមត្ថកិច្ច រុះរើ​ស​ទ្រព្យសម្បត្តិ​គាត់​ចេញ​ពី​ដី​នោះ​ឡើយ ដោយ​គាត់​បាន​អះអាងថា លោក​ព្រះរាជអាជ្ញា មិន​បាន​ជូនដំណឹង​ដល់​គាត់​ជា​មុន​នោះ​ទេ ហើយ​បណ្តឹង​នោះ​ធ្វើឡើង​រវាង​កូនស្រី របស់គាត់ និង​អតីត​កូនប្រសារ​របស់​គាត់ តាំងពី​ពេល​ដែល​ពួកគេ​រួមរស់​ជាមួយគ្នា មិន​ពាក់ព័ន្ឋ​និង​ទ្រព្យសម្បត្តិ​ដីធ្លី​ដែល​គាត់​សាងសង់​កា​រ៉ាស់​សាំង​នោះទេ​។

​លោកស្រី​បញ្ជាក់​ថា អតីត​កូនប្រសារ​របស់​គាត់​បា​ន​ប្រគល់​ដី​នេះ ដោយ​ផ្តល់​ទាំង​ប័ណ្ណ​កម្ម សិទ្ឋិ​មក​ឲ្យ​គាត់ ដើម្បី​កាត់កង​ប្រាក់​ដែល​ជំពាក់​ជាង​៣​ម៉ឺន​ដុល្លារ ដែល​កូនប្រសារ​នោះ​ជំពាក់​។ ហើយ​ថា​ដី​នោះ ត្រូវបាន​កាត់​ចូល​ជា​ដី​ចំណី​ផ្លូវ​អស់​ទៅហើយ មិន​មាន​ដី​នៅសល់​១៤០០ ម៉ែត្រ​ការ​ដូច​អតីត​កូនប្រសារ​ប្តឹង​នោះ​ទេ​។ ការសាងសង់​កា​រ៉ាស់​សាំង​គឺ​ធ្វើ​នៅ​លើ​ដី​ផ្ទាល់​ខ្លួន របស់​គាត់​ផ្នែក​ខាងក្រោយ​ប៉ុណ្ណោះ​។

​លោក ឈឺ​ន សុ​ផុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រៃវែង មិន​បាន​អាន​សាលដីការ​នៅ​ចំពោះមុខ​ម្ចាស់ទ្រព្យ​លោកស្រី ផាន់ សាក់ នោះឡើយ ហើយក៏​មិន​បាន​ផ្តល់​បទ​សម្ភាស​ន៏ ដល់​អ្នកសារព័ត៌មាន​នៅ​ពេល​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​នោះដែរ ដោយ​លោក​និយាយ​ខ្លី​ថា ការដឹកនាំ​កម្លាំង​គឺ​អនុវត្ត​តាម​សាលដីកា​ស្ថាពរ របស់​សាលាឧទ្ឋរណ៏​ប៉ុណ្ណោះ ហើយ​បាន​ត្រឹម​ឲ្យ​ក្រឡាបញ្ជី​របស់​លោក អាន​ដីកា​ស្ថាពរ​របស់​សាលាឧទ្ឋរណ៏​ប៉ុណ្ណោះ​។ ភ្លាមៗ​នេះ​សារព័ត៌មាន​ក៏​មិន​អាច​សុំ​ការបំភ្លឺ ពី​អតីត​កូនប្រសារ​ឈ្មោះ ឆេង សុខ​បូរ​នោះឡើយ ។

​គួរបញ្ជាក់​ថា ការអនុវត្ត​សាលដីកា​រលោក​ព្រះរាជអាជ្ញា​មិន​បាន អាន​សាលដីកា​នៅ​ចំពោះ មុខ​ម្ចាស់ទ្រព្យ គ្រាន់តែ​យក​កម្លាំង​មក​ព័​ទ្ឋហើយ​ចាប់​ម្ចាស់ទ្រព្យ​ដាក់​ខ្ចោះ បញ្ជា​ឲ្យ​កម្មក​រវាយ​រុះរើ​កា​រ៉ាស់​សាំង​នោះ​តែម្តង​។ ហើយ​រហូតដល់​ម៉ោង​ជិត​២​រសៀល នៅ​ពេល​កម្លាំង​សមត្ថកិច្ច​និង​កម្មករ​បាន​រុះរើ ទ្រព្យសម្បត្តិ​កា​រ៉ាស់​សាំង​រួចរាល់ ទើប​ដោះ​ខ្នោះ​ចេញ​វិញ ហើយ​ករណី​នេះ​លោកស្រី ផាន់ សាក់ បញ្ជាក់ថា លោកស្រី​នឹង​ដាក់​ពាក្យបណ្តឹង​តប​ទៅ​ស្ថាប័ន​ពាក់ព័ន្ឋ​ដើម្បី​ឲ្យជួយ​រក​យុត្តិធម៌​ចំពោះ​រូប​គាត់​វិញ​៕
PV

មតិយោបល់