សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យធ្វើសកម្មភាពយកជំពាមកៅស៊ូបាញ់កញ្ចក់រថយន្ត លើផ្លូវល្បឿនលឿន…
កំពង់ស្ពឺ: លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ “មុខសញ្ញាគប់កញ្ចក់រថយន្ដនិងបាញ់កញ្ចក់រថយន្ដនៅលេីផ្លូវល្បឿនលឿនដែលជាបក្ខពួកសេសសល់ម្នាក់រត់គេចត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនបានហេីយ កាលពី យប់ថៃ្ងទី០៩ កក្កដា ២០២៣នេះ ស្របពេលមុខសញ្ញាគ្រោងរៀបចំផែនការឡេីងផ្លូវបន្ដ..,
#កំពង់ស្ពឺ៖ ម៉ោង២៣និង៣០នាទីយប់ ដោយមានវិធានការច្បាស់ពីកំលាំងផ្ដល់ព័ត៌មាន កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយប៉ុស្ដិត្រពាំងគងបា នឃាត់ខ្លួនមុខសញ្ញាឈ្មោះ ព្រំ គឿន ហៅពន្លក ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃុត សុផលអធិការស្រុកសំរោងទង បញ្ជាក់ថាមុខសញ្ញាឈ្មោះព្រំ គឿន ហៅពន្លក ជាបក្ខពួកបានធ្វេីសកម្មភាពរត់គេចបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកបានម្នាក់នឹងបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពយកជំពាមកៅស៊ូបាញ់កញ្ចក់រថយន្ត នៅចំណុចខាងលិចស្ពានផ្លូវល្បឿនលឿន និងបានរត់គេចក្រោយពីការឃាត់ខ្លួនឈ្មោះ ឈឿម ដែន និងថាខ្លួនពិតជាអ្នកធ្វេីសកម្មភាពរួមគ្នាពិតប្រាកដមែន ។
ជាក់ស្ដែងមុខសញ្ញាឈ្មោះ ឈឿម ដែន ត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ស្ពឺ រួចហេីយ ។
មតិយោបល់