ព័ត៌មានជាតិ

ឆ្នាំថ្មីភ្លាម​ GM​ និង​ Ford​ ជួប​បញ្ហា​តែ​ម្ដង​

សៀងហៃ៖ ក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅក្នុងពិភពលោក និង​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​ធំ​ជាង​គេ​នៅ​​ក្នុង​​​ប្រទេស​ចិន​ General ​Motors ​បាន​ប្រកាស​ប្រមូល​រថយន្ត​ប្រមាណ​ ១,៤៦​លាន​គ្រឿង​​ នៅ​ក្នុង​ប្រទេស​ចិន​​កាល​ពី​ចុង​សប្ដាហ៍​មុន។

gm_ford.top

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹងថារថយន្តប្រភេទដឹ​ក​អ្នក​ដំណើរ​ Buick Excelle​ ចំនួន​ ១.២១៨.១៦៣​ ​គ្រឿង​ត្រូវ​ប្រមូល ​និង​រថយន្ត ​Chevrolet ​ចំនួន​ ២៤៣.២៩៧​គ្រឿង​ក៏​ត្រូវ​ប្រមូល​ដែរ។​

រថយន្ត Buick Excelle ដែលត្រូវប្រមូលគឺផលិតឡើងនៅចន្លោះឆ្នាំ២០០៦ និង ២០១១ ចំណែក Chevrolet គឺផលិតឡើងនៅចន្លោះឆ្នាំ ២០០៩ និង ២០១១។

យោងតាមសេចក្ដីប្រកាស ការប្រមូលរថយន្តនេះ ដោយសារតែការប្រើប្រាស់​មួយ​បញ្ហា​ផ្នែក​ម៉ាស៊ីន​ និង​​លេច​ធ្លាយ​ប្រេង។​

ព្រម​ជាមួយគ្នានោះ ក្រុមហ៊ុនផលិតរថយន្ត Ford ក៏បានប្រកាសនឹងប្រមូល​រថយន្ត​ចំនួន ៨០.៨៥៧​គ្រឿងផង​ដែរ​ ដែល​នឹង​ចាប់​ផ្ដើម​ប្រមូល​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ។​ ការ​ប្រមូលនេះ ​គឺដោយសារតែ​​មា​ន​បញ្ហាទៅលើកង់​ និងចង្កួត៕​

មតិយោបល់