តាមប្រភពព័ត៌មាន Softpedia បានឲ្យដឹងថា ទូរស័ព្ទដៃ Lumia ៥២៥ និង Lumia ១៣២០ ជាស្មាតហ្វូនប្រើប្រាស់ Windows 8 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Nokia កំពុងតែចរាចរលក់នៅលើទីផ្សារតូចនៅ អ៊ីបេ ។ ទូរស្ទព័ដៃស្មាតហ្វូនទាំងពីរគ្រឿងនេះមានការពេញនិយមនៅក្នុងទីផ្សារអាស៊ានមួយចំនួនដូចជា ប្រទេសចិន វៀតណាម និងសង្ហបុរី ប៉ុន្តែគេកត់សម្គាល់ឃើញថាពុំមាននៅក្នុងប្រទេសអង់គ្លេស ឬអាមេរិកឡើយ។ Lumia ៥២៥ មានច្រើនពណ៌សម្រាប់អ្នកជ្រើសរើស ដូចជាពណ៌ស ព៌ណខ្មៅ ពណ៌លឿង និងពណ៌ទឹកក្រូច ហើយតម្លៃត្រឹមតែ ២៩៩ ដុល្លារប៉ុណ្ណោះ។ រីឯ Lumia ១៣២០ វិញមានតម្លៃ ៤៤៩ ដុល្លារ ហើយមានពណ៌លឿង ស និងខ្មៅ ។ សូមបញ្ជាក់ផងដែរថា ស្មាតហ្វូនទាំងពីនេះត្រូវបាននាំចេញពីក្រុងហុងកុងដោយពុំមានគិតពន្ធឡើយ៕
មតិយោបល់