យោងតាមប្រភពព័ត៌មាន Softpedia ដែលចុះផ្សាយនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៣ ឲ្យដឹងថា មានអំពើហឹង្សាមួយបានកើតមានឡើងនៅក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក ដែលបង្កដោយបុរសវ័យ ២៨ ឆ្នាំម្នាក់បានបាញ់ប្រហារទៅអតីតមិត្តស្រីរបស់ខ្លួន ព្រមទាំងមិត្តប្រុសថ្មីរបស់នាង។
ប៉ូលិសបាននិយាយថា បុរសវ័យ ២៨ ម្នាក់នោះបានវាយប្រហារទៅលើគូស្នេហ៍មួយគូរដោយប្រើទូរលឺវីសរួចម្តងហើយ ប៉ុន្តែនៅពេលដែលពួកគេត្រឡប់មកពីមន្ទីពេទ្យទៅដល់ផ្ទះវិញត្រូវទទួលនូវការវាយប្រហារម្តងទៀតក្នុងគោលបំណងសម្លាប់តែម្តង។ ក្នុងហេតុការណ៍នោះជនល្មើសបានបាញ់ប្រហារលើអតីតមិត្តស្រីរបស់ខ្លួនចំត្រង់ពោះ និងមិត្តប្រុសថ្មីរបស់នាងចំក្បាលដែលធ្វើឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយមកនាងបានព្យាយាមបើករថយន្តមកមន្ទីពេទ្យដោយខ្លួនឯងទោះបីជាមានរបួសក៏ដោយ ប៉ុន្តែឥឡូវនេះនាងត្រូវបានគេជឿជាក់ថារួចផុតពីគ្រោះថ្នាក់ហើយ។
មិនតែប៉ុណ្ណោះក្នុងការវាយប្រហារនេះធ្វើឲ្យមន្ត្រីប៉ូលិសម្នាក់ក៏បានរងរបួសផងដែរ ហើយប៉ូលិសកំពុងតែតាមចាប់ខ្លួនជនល្មើសដែលព្យាយាមរត់គេចខ្លួនម្នាក់នោះមកកាត់ទោសតាមផ្លូវច្បាប់៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់