ក្រុង Mogadishu: បើតាមក្រសួងសុខាភិបាល បញ្ជាក់នាថ្ងៃសៅរ៍នេះ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ចំនួន ១២នាក់ បានស្លាប់ដោយសារជំងឺអាសន្នរោគ និងចំនួនជាង ៦០ នាក់ទៀត កំពុងរងការឈឺចាប់ ពីជំងឺរាគរូស នៅទីក្រុងនៃតំបន់ Middle Juba ភាគខាងត្បូង ប្រទេសសូម៉ាលី។ នេះបើយោងតាមរយៈ សារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Hawo Hassan Mohamed បាននិយាយថា អ្នកជំងឺចំនួន ១១នាក់បានស្លាប់ ដោយសារជំងឺរាគរូស ក្នុងស្រុក Sakow និងម្នាក់ទៀត បានស្លាប់ នៅទីក្រុង Bu’ale ក្នុងតំបន់ Middle Juba ទៀតផង។ លើសពីនេះទៅទៀត លោកស្រីក៏បានឲ្យដឹងបន្ថែមថា ខណៈពេលនេះ មានអ្នកជំងឺចំនួន ៤៣នាក់ កំពុងសម្រាកព្យាបាល នៅឯមជ្ឈមណ្ឌលវេជ្ជសាស្រ្ត ក្នុងស្រុក Sakow និងចំនួន ២១នាក់ទៀត នៅទីក្រុង Bu’ale ផងដែរ៕
មតិយោបល់