ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ចំនួនមនុស្សស្លាប់កើនទ្បើងដល់ ៦៤៦នាក់ក្រោយគ្រោះរញ្ជួយដីនៅអេក្វាទ័រ

អេក្វាទ័រ:បើតាមប្រធានាធិបតីលោក Rafael Correa បានថ្លែងនាថ្ងៃសៅរ៍ឲ្យដឹងថា ចំនួនមនុស្សស្លាប់ ក្រោយគ្រោះធម្មជាតិរញ្ជួយដី ដែលបានបផ្លិចបំផ្លាញនៅប្រទេសអេក្វាទ័រ បានកើនទ្បើងដល់ ៦៤២ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០១៦។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ លោកប្រធានាធិបតីបានបន្ថែមឲ្យដឹងថា មនុស្សចំនួន ១៣០នាក់កំពុងបាត់ខ្លួន និង២៦.០៩១ នាក់ទៀតបានស្ថិតនៅក្នុងជម្រក។

លោក Correa បានបញ្ជាក់ថា មួយសប្តាហ៍ចាប់ពីគ្រោះរញ្ជួយដីដ៏អាក្រក់ បានវាយប្រហារនៅប្រទេសអេក្វាទ័រក្នុងរយៈពេល ៧០ឆ្នាំនេះ បានបង្កការឈឺចាប់យ៉ាងខ្លាំង សម្រាប់ប្រជាជាតិ ហើយគោលបំណងរបស់លោកនៅពេលនេះ សង្ឃឹមថានឹងអាចជួយស្ដារ និងកែប្រែស្ថានការណ៍ដ៏លំបាក ក្នុងប្រទេសឲ្យមានភាពប្រសើរទ្បើងវិញ៕

photo_2016-04-24_06-59-58

មតិយោបល់