ព័ត៌មានជាតិ

ករណីរថយន្តបុកគ្នាបណ្តាលអោយមនុស្សរងរបួស តាមបណ្តោយផ្លូវជាតិលេខ៥…

កំពង់ឆ្នាំង:នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង១៦និង២៥នាទី លើផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ៦៩.៧០ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះចរាចរណ៏កើតឡើង រវាងរថយន្តម៉ាក FUSOពណ៌ បៃតង ពាក់ផ្លាកលេខ កណ្តាល3A .15 10 និងសណ្ដោងសឺមីរឺម៉កពាក់ផ្លាកលេខ កណ្តាល4A. 0182 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) បើកបរពីទិសខាងត្បូងទៅទិសខាងជើង មកដល់ចំណុចខាងលើ បានបត់ឆ្លងផ្លូវ ប្ដូរពីទិសខាងកើត ទៅទិសខាងលិច ( បញ្ច្រាសទិសចរាចរណ៏ )ក៏ទៅបុករថយន្ត ម៉ាកTOYOTA HIACE ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AC .4728 បើកបរដោយឈ្មោះ យឿន ហៃ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិចន្ទ្ទុំ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ ស៊ីម តេង ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិសោប ឃុំសោប ស្រុកព្រែកប្រសព ខេត្តក្រចេះ បណ្ដាលឲ្យរងរបួសទាំង២នាក់ និងខូចខាតរថយន្ដ០២គ្រឿងធ្ងន់០១គ្រឿង។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យវាស់វែង បានបញ្ជូនអ្នករបួសទៅសង្រ្គោះនៅមន្ទីរពេទ្យ។

វត្ថុតាងរថយន្ដទាំងពីរគ្រឿងបានចាប់យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

មតិយោបល់