ភ្នំពេញៈ បុរសម្នាក់ក្នុងសភាពក្រខ្សត់ អត់មានទ្រព្យសម្បត្តិនៅជាប់នឹងខ្លួន ហើយមានសភាពមិនប្រក្រតី ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកដួល មានស្នាមឈាមហូរពេញខ្លួនកក្លាក់ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ តាមចិញ្ចើមផ្លូវ២០០៤ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ទោះជាពលរដ្ឋសមត្ថកិច្ច ហៅរករថយន្តសង្គ្រោះ មកជួយដឹកយកទៅសង្គ្រោះក៏ដោយ ឡានពេទ្យឯកជន មកដល់គ្រាន់តែក្រឡេកឃើញ មិនខ្ចីរវល់ជួយដឹកឡើយ អស់រយៈពេលជាច្រើនម៉ោង ដល់ម៉ោង៨ព្រឹក ត្រូវបានអ្នកស្គាល់ មិត្តភក្ដិរួមការងារឃើញ ដឹកតាមម៉ូតូ យកទៅមន្ទីរពេទ្យ ។
ជនរងគ្រោះ មានឈ្មោះ ឆេង វុទ្ធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅ ចល័ត ធ្វើការងារកន្លែងណា ស្នាក់នៅកន្លែងហ្នឹង មានស្រុកកំណើតភូមិ ត្រពាំងវែង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា បានឃើញជនរងគ្រោះ ដេកដួល មិនដឹងថាមានរឿងហេតុ បញ្ហាអ្វីឡើយ នៅត្រង់ចំណុចខាងលើ មានស្នាមឈាមហូរកក្លាក់ តាំងពីវេលាម៉ោង៦ព្រលឹមថ្ងៃទី១៦ ខែឧសភាមកម្លេះ បង្កឲ្យភ្ញាក់ផ្អើល រហូតដល់ម៉ោង៨ព្រឹក កាន់តែភ្ញាក់ផ្អើល សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែងនៅកន្លែង តែមិនទាន់ដឹងរឿងសំខាន់ សមត្ថកិច្ច ប្រជាពលរដ្ឋ បានជួយសង្គ្រោះជនរងគ្រោះជាមុនសិន ដោយបាន ហៅឡានពេទ្យគ្លីនិកឯកជនមក តែពេលដល់មិនខ្ចីរវល់ជួយឡើយ អស់រយៈពេលជាច្រើនម៉ោង រហូតដល់មិត្តភក្ដិ អ្នកស្គាល់ មកឃើញ ដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យព្រះកុសុមៈ ដោយអះអាងថា ជនរងគ្រោះ ធ្លាប់មានជំងឺសរសៃប្រសាទ។
តាមការអះអាងពីក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ មានជំងឺសរសៃប្រសាទ បើកថ្នាំនៅមន្ទីរពេទ្យរុស្សី មកប្រើប្រាស់ ចំពោះស្នាមអារ.ក របួសមុត នោះ សន្និដ្ឋាន ជនរងគ្រោះ យកវត្ថុមុតអ្វីមួយមក អារ.កខ្លួនឯង ព្រោះថា ជនរងគ្រោះ គ្មានទ្រព្យសម្បត្តិអ្វី នៅជាប់តាមខ្លួនឡើយ ក្រខ្សត់ រកមួយថ្ងៃ សម្រាប់រស់មួយថ្ងៃ មិនចង់គ្រប់ផង៕
មតិយោបល់