ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបុកជាមួយ និងគោយន្តកន្រ្តៃ បណ្តាលឲ្យមនុស្ស ០១នាក់ រងរបួសធ្ងន់ នៅស្រុកស្វាយលើ…

សៀមរាប:ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង ០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបើកបុកជាមួយ និងគោយន្តកន្រ្តៃ បណ្តាលឲ្យមនុស្ស ០១នាក់ រងរបួសធ្ងន់ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦៤ ស្ថិតក្នុងភូមិសក្តា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។ ដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1AE-7946 បើកបរដោយឈ្មោះ សំអាន ស្រីនាង ភេទស្រី (រងរបួសធ្ងន់) អាយុ ២៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងឫស្សី ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយ និងគោយន្តកន្រ្តៃ មួយគ្រឿងម៉ាក BOER ពណ៌ក្រហម (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ ផាត ព្រិល ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិគោលថ្មី ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរក្នុងទិសដៅពីលិចទៅកើត។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ហើយជួយសង្រ្គោះជនរងគ្រោះយកទៅមន្ទីរពេទ្យ ធ្វើការវាស់វែង ប្រមូលវត្ថុតាង ដោយមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីគោយន្ដកន្រ្តៃដាច់កង់មុខ ផ្នែកខាងឆ្វេង ចំណែកវត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់