ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបុកជាមួយ និងគោយន្តកន្ត្រៃ បណ្តាលឲ្យមនុស្ស ០១នាក់ ស្លាប់ នៅស្រុក​ក្រឡាញ់…

សៀមរាប:ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៤និង ៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបើកបុកជាមួយ និងគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យមនុស្ស ០១នាក់ ស្លាប់ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រ​លេខ 358-359 ស្ថិតនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1AI-0186 បើកបរដោយឈ្មោះ រិទ្ធ សីហា ភេទប្រុស (ស្លាប់) អាយុ ២៤ឆ្នាំ រស់នៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយ និងគោយន្តកន្ត្រៃមួយគ្រឿងម៉ាក KUBOTA ពណ៍ក្រហម (គ្មានស្លាកលេខ) បើកបរក្នុងទិសដៅពីកើតទៅលិច ពេលកើតហេតុអ្នកបើកបរគោយន្តកន្ត្រៃបានចុះរត់គេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ប្រមូលវត្ថុតាង និងធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី អ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន និងគោយន្តកន្ត្រៃបើកបរគ្មានភ្លើងបំភ្លឺផ្លូវពីក្រោយនៅពេលយប់បានត្រឹមត្រូវ ចំណែកវត្ថុតាងទាំង០២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការ​ដ្ឋាននគរបាល​ស្រុក​ក្រឡាញ់​ ធ្វើការស្រាវជ្រាវ ស្វែងរកជនបង្ក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់