ព័ត៌មានជាតិ

ម្ចាស់ម៉ូតូចតលើផ្លូវហើយដើរទៅបេះបន្លែដោយមិនបានដកសោរជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន…

សៀមរាប:កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធនិងករណី អំពើលួ.ច​ ។
​ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក​ នួន​ ស័ក្តិចំរេីនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចម្រើន អធិការនគរបាលក្រុងសៀមរាប​ ។

ក្រុងសៀមរាប ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី នៅចំណុចលើផ្លូវក្រាលកៅស៊ូ ក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើលួច ( លួ.ចម៉ូតូ ) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ របស់ជនរងគ្រោះដែលចតនៅលើផ្លូវ ហេីយដេីរទៅបេះបន្លែ ដោយមិនបានដកសោរម៉ូតូ​ ។ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះ​ កម្លាំងនគរបាលផែនការងារយុត្តិធម៌​ រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកវិល​ បានចេញល្បាត​ និងឃាត់ខ្លួនជនសង្ស័យ​ ០១នាក់៖
-ឈ្មោះ ជា ចេម ហៅម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត​ និងទីកន្លែងបច្ចុប្បន្នភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ពាក់ព័ន្ធ​នឹងករណីអំពើលួច( លួចម៉ូតូ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។( ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាបករណីគ្រឿងញៀនរយះពេល០១ឆ្នាំ និងមណ្ឌលស្តានិតិសម្បទាអ្នកញៀនគ្រឿងញៀនចំនួន០៣លើក សរុប១២ខែ)​ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួកខ្លួន​(រត់គេច)​ បានប្រព្រឹត្តអំពើ (លួ.ចម៉ូតូ) របស់ជនរងគ្រោះខាងលេីពិតប្រាកដមែន​ ។

វត្ថុតាងដកហូតរួមមាន
-ម៉ូតូចំនួន ០១គ្រឿង (បានប្រគល់ឲ្យម្ចាស់ម៉ូតូ វិញផងដែរ)

ជនសង្ស័យ​ ត្រូវបានកសាងសំណុំរឿង​ បញ្ជូនទៅការិយាល័យជំនាញ ៕

↘️ ប្រសិនបើ​ បងប្អូនប្រជាពលរដ្ឋជួបបញ្ហាពាក់ព័ន្ធនឹងការងារសន្តិសុខ​ សណ្តាប់ធ្នាប់​ សាធារណ:
សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង​
️​☎️ 097 778 0123 ​, 012 239 240

មតិយោបល់