ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីប្រើកាំភ្លើងជ័រភ្ជង់គម្រាមជនរងគ្រោះយកទូរស័ព្វដៃ ប្រាក់ និងគ្រឿងអលង្ការ…

ភ្នំពេញ:យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងជ័រភ្ជង់គំរាមជនរងគ្រោះយកទូរស័ព្វដៃ ប្រាក់ និងគ្រឿងអលង្ការ) ស្ថិតនៅចំណុចដីវាលក្បែររបងវត្តចំបក់មាស ផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
+ ជនសង្ស័យឈ្មោះ ហម សុខវី ហៅសុខរតនា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្នះលេខ២៥ ផ្លូវលេខ២៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនអចលន:ទ្រព្យ(លក់ដីឡូតិ៍)។ (ឃាត់ខ្លួនថ្ងៃទី២៥-កក្កដា-២០២៣)។
* វត្ថុតាងដកហូត៖
១-រថយន្តម៉ាក TOYOTA PRIUS ពណ៌ស សេរីឆ្នាំ ២០១០ ស្លាកលេខ ភ្នំពេញ 2BR-7028 លេខតួរ8C5518910 និងលេខម៉ាសុីន 2ZR5563046 ចំនួន០១គ្រឿង។
២-កាំភ្លើងខ្លីចំនួន០១ដើម(កាំភ្លើងជ័រ)។

មតិយោបល់