ព័ត៌មានជាតិ

ករណីបុរសម្នាក់ជះកំហឹងដោយប្រេីចបជីកដែកវាយទៅលេីគូរជម្លោះបណ្តាលឱ្យរងរបួសក្បាលត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:កាលពីថ្ងៃសៅរ៍ ១២កេីត ខែទុតិយា សា​ឍឆ្នាំថោះបញ្ចស័កព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២ ៣ វេលាម៉ោង២០និង១០នាទី​នៅចំណុចក្រុមទី២៧ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបងមានករណី​ហិង្សាដោយចេតនា​ មានស្ថានទម្ងន់ទោស (យកច–បជី-កវា–យ) មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ​ ហឿន​ សិទ្ធិ​ ភេទប្រុស​ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយស​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ បានធ្វេីសកម្មភាពយក ច–បជី-កវា–យទៅលេីជនរងគ្រោះឈ្មោះ​ ម៉ាប់​ លី ភេទប្រុស​ អាយុ ៤៣ឆ្នាំ​ មានទីលំនៅចំណុចកេីត ហេតុខាងលេី​ ត្រូវចំក្បាលផ្នែកចំហៀងខាងឆ្វេង​ បណ្តាលឱ្យបែ–កចេញឈា–ម​ ហេីយយកដៃដាល់ត្រូវចំរង្វង់ភ្នែកខាងឆ្វេង​ បណ្តាលឱ្យហេីមជាំ។

ពេលបន្ទាប់មកជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលហេីយ​ក្រោយពេលទទួលបណ្តឹងរួចរាល់ និងអនុ ត្តតាមយោបល់ដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​លោកវរសេនីយ៍ទោ​ យុត​ តុង​ហូ​ អធិការនគរបាលស្រុកសង្កែ​ បានដឹកនាំកម្លាំង​នៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលតាប៉ុន ចុះស្រាវជ្រាវស៊េីបអង្កេតឃាត់ខ្លួនជនសង្ស័យឈ្មោះ​ ហឿន​ សិទ្ធិ​ នៅចំណុចផ្ទះជន​សង្ស័​យ​ នៅវេលាម៉ោង​១៥ និង០០នាទី​ ថ្ងៃទី​២៩​ខែ​កក្កដា​ឆ្នាំ២០២៣​និងបានដក ហូត​ ចបជីក​ ប្រវែង០១ម៉ែត្រ។

ករណីនេះ​នគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់ហេីយ៕

មតិយោបល់