ព័ត៌មានជាតិ

លោក​ផៃ​ឡេង បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដែន​អភិរក្ស​សហគម​ន៏​នេសាទ​ ​ក្នុង​ឃុំ​ស្រែ​ស្តុក​ស្រុក​កណ្តៀង​

នៅ​ថ្ងៃ​ទី ១៤ ខែតុលា ឆ្នាំ ២០១៤ លោក ផៃ ឡេង អភិបាល នៃ​គណ​អភិបាល​ស្រុក​កណ្តៀង រួមជាមួយ កញ្ញា អ៊ូ ឧស្សាហ៏ តំណាង​ឲ្យ​អង្គការ​ស្តារ​កម្ពុជា និង​មន្ត្រី​ខណ្ឌ​ជលផល​ពោធិសាត់ និង លោក​មេឃុំ ស្រែ​ស្តុក នាយ​រដ្ឋបាល ប៉ុស្តិ​ឃុំ​ស្រែ​ស្តុក បាន​សហការ​គ្នា​ដើម្បី​ចុះ​ពិនិត្យ​ក្នុង ដែន​អភិរក្ស​
​សហគម​ន៏​ក្តី​ស្វិត ស្ថិតនៅ ឃុំ​ស្រែ​ស្តុក ក្នុងស្រុក​កណ្តៀង​ខេត្តពោធិសាត់ ។
តាម​សេចក្តី​រាយ​ការណ៏​របស់ កញ្ញា អ៊ូ ឧស្សាហ៏ តំណាង​ឲ្យ​ស្តារ​កម្ពុជា បាន​ប្រាប់​មក ភា្នក់ងារ​
​ចុះ​យក​ព័ត៌មាន​យើង​ថា នាង​ជា​មន្ត្រី​ស្ថិត​ក្នុង​គម្រោង គ្រប់គ្រង​ធនធានធម្មជាតិ និង​ប្រែប្រួល​អាកាសធាតុ ។ នៅក្នុង គម្រោង គ្រប់គ្រង​ធនធានធម្មជាតិ​និង​ប្រែប្រួល​អាកាសធាតុ​នេះ បាន​ផ្តោត​យ៉ាង​សំខាន់​ទៅលើ ការ​សម្រសម្រួល​ព្រៃឈើ សហគម​ន៏​ព្រៃឈើ សហគម​ន៏​នេសាទ និង​ការតស៊ូ​ជា​មតិ​សម្រាប់​សហគម​ន៏​ដីធ្លី ចុះ​ពិនិត្យ​ក្នុង ដែន​អភិរក្ស​សហគម​ន៏​ក្តី​ស្វិត មាន​ការចូលរួម​យ៉ាង​ស្រាក់​ស្រាំ​ពី​
​និង​បាន​ផ្តល់​វិធីសាស្ត្រ​នានា​ក្នុង​ការ​ចេញ​ល្បាត ដោយ​ធ្វើយ៉ាងណា​ឲ្យ​បទល្មើស​ដែល​ធ្លាប់តែ​កើតឡើង​មាន​ការថយចុះ ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​ធនធាន​មច្ឆា​ជាតិ នៅក្នុង​ដែន​សហគម​ន៏​នេសាទ​នេះ ។ អង្គការ​ស្តារ​កម្ពុជា មាន​គម្រោង​ពីរ គម្រោង​គ្រប់គ្រង​ធនធានធម្មជាតិ និង គម្រោង​អភិបាលកិច្ច ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ចំនួន​៣ ខេត្ត ពោធិសាត់ ខេត្ត​បន្ទាយ​មាន​ជយ័ និង ខេត្ត​ស្វាយរៀង​
​ដោយឡែក ខេត្តពោធិ៍សាត់​ធ្វើ​សកម្មភាព​២​តំបន់ នៅ​ស្រុក​ក្រគរ និង​ស្រក​កណ្តៀង​។​
ស្រុក ក្រគរ​បាន​ផ្តោត​យ៉ាង​សំខាន់​ទៅលើ​ឃុំ​បី មាន​ឃុំ​អន្សា​រ​ចំប​ក់ឃុំ អន្លង់ត្នោត និង​ឃុំ​ក្បាល​ត្រាច និង ស្រុក​កណ្តៀង បាន​ផ្តោត​យ៉ាងសំខាន់ៗ​ទៅលើ​ឃុំ​ស្រែ​ស្តុក ។ ចំពោះ​គម្រោង​ទាំងពីរ​ស្រុក​នេះ​បាន​ផ្តោត​យ៉ាង​សំខាន់​ទៅលើ ការ​អារ​អភិបាលកិច្ច និង ទៅលើ​គម្រោង​ធនធានធម្មជាតិ
​ចំពោះ​គម្រោង​អភិបាលកិច្ច​មាន​ការជ្រើសរើស​អ្នកសម្របសម្រួល​ឃុំ ដែល​ប្រសូត​ចេញ​ពី​ប្រជាពលរដ្ឋ ឬ​លោកគ្រូ អ្នក​គ្រូបង្រៀន ដែល​បាន​បណ្តុះបណ្តាល​នៅ​ទីក្រុង​ភ្នំពេញ ពេល​ត្រឡប់​មក​វិញ​ត្រូវ​បន្ត​ការ​បណ្តាល​ជូន​ប្រជាពលរដ្ឋ ក្នុង​នោះ​មន្ត្រី អង្គការ​ស្តារ​កម្ពុជា បានរៀបចំ​ជា​គម្រោង​វេទិការ​
​សាធារណ​: ដែល​ប្រជាពលរដ្ឋ​អាច​សាកសួរ​នូវ​ពត៌មាន​នា និង​សេវាកម្ម​នៅ​តាម​ភូមិ​ឃុំ ដែល​បាន​ផ្តល់ឱកាស ឲ្យ​សហគមន៏​នេសាទ និង សហគម​ន៏​ព្រៃឈើ​បាន​សាកសួរ​ពី បទល្មើស​ផ្សេងៗ និង​ដើម្បី​ស្វែងរក​ការធ្វើ​អន្តរាគ​ម​ន៏​ពី​អាជ្ញាធរ​មូលដ្ឋាន ។ តាម​ប្រសា​ស​ន៏​របស់លោក ពិន វុទ្ធី​
​មន្ត្រី ខណ្ឌ័​ជលផល​ពោធិ៍សាត់ បាន​មាន​ប្រសា​ស​ន៏​ការចុះពិនិត្យ​នូវ​បទល្មើស​នេសាទ ក្នុងថ្ងៃនេះ មានការ​ថយចុះ​ដោយ សហគម​ន៏​នេសាទ ភាគច្រើន បាន​ការទទួល​អប់រំ​ជាប្រចាំ ដែល​ធ្វើឲ្យ​ពួកគាត់​
​មាន​ភាពប្រែប្រួល​ពី​ការប្រើប្រាស់​ឧបករណ៏​និង​ខុសច្បាប់ មកប្រើប្រាស់ មង សន្ទូច លប សៃយ៉ឺន​
​ប្រកប​មុខរបរ​នេសាទ​ជា​លក្ខណ​:​គ្រួសារ​វិញ ៕

2014-10-15_155508
2014-10-15_155522

មតិយោបល់