ព័ត៌មានជាតិ

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីលួចម៉ូតូ…

ភ្នំពេញ:នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងប៉ុស្តិ៍ បានបើកការស្រាវជ្រាវ រហូតចាប់ឃាត់ខ្លួនជនសង័្សយចំនួន ០២នាក់ ករណីលួច(ម៉ូតូ) ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៨:៣៩នាទី ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
-សម្ភារ:បាត់បង់ ម៉ូតូ ០១គ្រឿង
-វត្ថុតាងចាប់យក: ក្រាមសថ្លាចំនួន ០៣កញ្ចប់តូច។

បច្ចប្បន្នជនសង្ស័យទាំង ០២នាក់ និងវត្ថុតាងចាប់យក ត្រូវបាន ឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់